
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) បាននិយាយថា ស្ថានភាពទាក់ទងនឹងការបញ្ឈប់ជំនួយរបស់អាមេរិក ដល់អ៊ុយក្រែន បានជះឥទ្ធិពលជាក់លាក់លើសមរភូមិ។
ដូច្នេះ យើងចាំមើលរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ ព្រោះវាដំណើរការទៅមុខ មិនមានលុយជប់ផ្សេងទៀតទេ ហើយបច្ចុប្បន្នយើងកំពុងអស់ជំនួយយោធា ដែលយើងបាននឹងកំពុងផ្តល់ឲ្យអ៊ុយក្រែន ហើយយើងថែមទាំងឃើញភ័ស្តុតាងខ្លះនៃអ្វីដែលកើតមាននៅសមរភូមិផងដែរ»។
លោកប្ល៊ីនខិន បានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិបច្ចុប្បន្នសម្រាប់តម្រូវការរបស់អ៊ុយក្រែនមានសារៈសំខាន់ទាំងពីសហរដ្ឋអាមេរិក និងបណ្តាដៃគូរបស់អង្គការណាតូ។
លោកបាននិយាយថា ការពិតដែលថា ការចំណាយលើជំនួយអ៊ុយក្រែន ត្រូវបានចែករំលែកក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់ គួរតែបញ្ជូនសារច្បាស់លាស់មួយទៅកាន់សភាអាមេរិក ដែលចាំបាច់ត្រូវអនុម័តសំណើផ្តល់មូលនិធិបន្ថែម។