អ្នកនាំពាក្យ៖ ចិនអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើនាវាស៊ីវិល នៅសមុទ្រក្រហម

2024/01/31 04:33:54 am        99

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃអង្គារ (ទី៣០ ខែមករា) នេះ បាននិយាយថា ប្រទេសចិនអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើនាវាស៊ីវិល នៅសមុទ្រក្រហម។

ហើយលោក Wang បានជំរុញឲ្យបញ្ចប់យ៉ាងឆាប់រហ័ស ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបានមើលឃើញថា ភាពតានតឹងបានរីករាលដាលដល់សមុទ្រក្រហម។

ក្នុងសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំ នៅទីក្រុងប៉កាំង លោក Wang បានបា្រប់ថា៖ «សមុទ្រក្រហមគឺជាផ្លូវពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់ សម្រាប់ដឹកជញ្ជូនទំនិញ និងថាមពល។ យើងសង្ឃឹមថា នឹងជៀសវាងឲ្យបាននូវភាពតានតឹង នៅក្នុងសមុទ្រក្រហម ហើយអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើនាវាស៊ីវិល។ យើងគាំទ្រការគោរពអធិបតេយ្យភាពរបស់ប្រទេស នៅតាមបណ្តោយសមុទ្រក្រហម ក្នុងណោះរួមទាំងប្រទេសយេម៉ែនផងដែរ ហើយប្តេជ្ញាធ្វើការយ៉ាងសកម្មជាមួយភាគីទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម។ ការកើនឡើងនូវស្ថានភាពតានតឹង នៅសមុទ្រក្រហម គឺស្ថិតក្នុងដើមហេតុរីករាលដាលពីជម្លោះនៃតំបន់ហ្កាហ្សា។ ការបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សាឲ្យបានលឿន រួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហមជាមិនខាន»។ 

លោក Wang បានបញ្ជាក់បន្ថែមថា៖ «យើងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងជម្លោះនៅតំបន់ហ្កាហ្សា អនុវត្តសេចក្ដីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិសម្របសម្រួលសកម្មភាព ក្នុងរឿងនេះ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm