លោក Bidenបានសម្រេចចិត្តរួចហើយថាត្រូវឆ្លើយតបដោយរបៀបណាចំពោះការវាយប្រហារលើទាហានអាមេរិកនៅហ្ស៊កដានី

2024/01/31 03:14:41 pm        185

លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលថ្ងៃអង្គារ ទី៣០ ខែមករាថា លោកបានគិតរួចហើយពីរបៀបដែលត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិក ទាហានអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈលោកថ្លឹងថ្លែងដាក់ទណ្ឌកម្មលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដោយមិនបង្កឱ្យមានសង្រ្គាមរីកកាន់តែធំ។

ការថ្លែងបែបនេះរបស់លោក Biden បានកើតមានឡើងនៅពេលលោកនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈចាកចេញពីសេតវិមានក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោតទៅកាន់រដ្ឋផ្លរីដា តែពុំបានបញ្ជាក់ពីការសម្រេចចិត្តរបស់លោក ដែលបានកើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាននោះទេ។

លោកបាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវការឲ្យសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ានោះទេ ដោយបានបន្ទរការអត្ថាធិប្បាយពីក្រុមមន្ត្រីផ្សេងទៀតកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនចង់ឱ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ។

លោក Biden បាននិយាយថា លោកគិតថាយើងមិនចង់ឲ្យមានសង្រ្គាមរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ាទេ។ នោះមិនមែនជាអ្វីដែលលោកកំពុងស្វែងរកទេ។

លោក Biden បានឆ្លើយថា មែនហើយ នៅពេលត្រូវបានសួរថា តើរូបលោកបានសម្រេចចិត្តបែបណា ដើម្បីឆ្លើយតបចំពោះការវាយប្រហារនោះ។

នៅពេលសួរថាតើអ៊ីរ៉ង់ទទួលខុសត្រូវឬយ៉ាងណា លោក Biden បានបន្ថែមថា លោកនឹងធ្វើនាំពួកគេឲ្យទទួលខុសត្រូវក្នុងន័យថាពួកគេកំពុងផ្គត់ផ្គង់អាវុធ ដល់អ្នកដែលបើកការវាយប្រហារទាំងនោះ។

លោក Biden បានថ្លឹងថ្លែងលើជម្រើសរបស់លោក ហើយមានការរំពឹងទុកថា នឹងមានការវាយប្រហារសងសឹក ប៉ុន្តែពេលវេលានៃការឆ្លើយតបគឺមិនច្បាស់លាស់នៅឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm