មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងទទួលពិនិត្យ ព្យាបាលជំងឺ សាកល្បងនាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ

2021/06/29 11:54:50 pm        614

ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងដាក់ឲ្យដំណើរការសាកល្បង ទទួលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

​ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមវាយតម្លៃខ្ពស់ ចំពោះភាគី ចិន បានខិតខំធ្វើការងារសាងសង់មនី្ទរពេទ្យស្ទើ២៤ម៉ោង លើ២៤ម៉ោង ទុកតែថាប្រទេសកម្ពុជា កំពុងមានការរីករាលដាលជំងឺកូវីដ-១៩កី្ត ជាពិសេសនៅក្នុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ភាគីចិន និងសាកល្បងដាក់ដំណើរការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយនៅមុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ ភាគីចិន នឹងប្រគល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជូនរាជរដ្ឋាភិបាលកម្ពុជា។

​ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ស្របពេលកម្ពុជា រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី។ ក្រសួងសុខាភិបាល បានពង្រឹងបន្ថែមលើការងារធ្វើតេស្តរហ័ស និងដាក់ដាច់ដោយឡែក ជាពិសេសលើបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដែលមកពីទល់ដែន ថៃ និងវៀតណាម ដោយតម្រូវឲ្យធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យច្របូកច្របល់គ្នា ជាមួយអ្នកដែលមានឆ្លងក្នុងព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ។ ក្រៅពីនោះក្រសួង ក៏ដាក់អ្នកជំងឺកូវីដ-១៩ ឲ្យព្យាបាលដាច់ដោយឡែកផងដែរ ប្រសិនក្នុងករណីមានអ្នកជំងឺកូវីដ១៩ ប្រភេទថ្មីនេះ។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានពង្រឹងមនី្ទរពេទ្យគ្រប់ទីកន្លែង ជាពិសេសមនី្ទរពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែននេះតែម្តង ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការថែទាំព្យាបាលជូនប្រជាពលរដ្ឋ និងពង្រីកការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ព្រោះថាការចាក់ថ្នាំបង្ការនេះមានសារៈសំខាន់ណាស់ វាបានកាត់បន្ថយការរីករាលដាលផង និងកាត់បន្ថយភាពធ្ងន់ធ្ងរនៅជំងឺកូវីដ-១៩ផង។ ប៉ុន្តែយើងមិនត្រូវភ្លេចនូវការអនុវត្តវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង គឺ៣កុំ ៣ការពារ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រតិបតិ្តវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល បានដាក់ចុះ គឺត្រូវពាក់ម៉ាស់ និងគម្លាតសុវតិ្ថភាពសង្គម៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm