អង្គការចំនួនពីរ ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីអនុវត្តគម្រោងអប់រំ​សន្តិភាព​ឲ្យ​ប្រកប​ដោយ​គុណភាពនៅកម្ពុជា

2024/01/31 05:29:08 pm        316

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ហៅកាត់ ខេប និងអង្គការ HWPL Peace Education បានចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងការអប់រំសន្តិភាព ដើម្បីសម្រេច​បាន​នូវ​សន្តិភាព​ប្រកបដោយនិរន្តភាពតាមរយៈការអប់រំ។ កម្មវិធីនេះ បានប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​ឯកឧត្តម វង ភីរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។

នៅក្នុងពិធីចុះអនុស្សារណៈ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោក សៅ វណ្ណា នាយក​ប្រតិបត្តិអង្គការ ខេប បានលើកឡើងថា ព្រឹត្តិការណ៍​នេះ​នឹង​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​អង្គការទាំងពីរ ក្នុងការឈានឆ្ពោះទៅរកសុខសន្តិភាព។ លោកបានបន្តថា ដូចដឹង​ហើយ​ថា កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាតមួយដែលបានឆ្លងកាត់ការផ្លាស់ប្តូររបត់នៃការដឹកនាំ និង​ឆ្លង​កាត់​នូវបញ្ហាប្រឈមជាប្រវត្តិសាស្ត្ររាប់ទសវត្សរ៍កន្លងមក មានទាំងល្អ និង​កំណត់​ត្រា​អាក្រក់​ជា​ប្រវត្តិសាស្ត្រ​ នៃមនុស្សជាតិពុំធ្លាប់ជួបប្រទះនៅលើសកលលោកនេះ គឺរបរបប្រល័យ​ពូជសាសន៍​ប៉ុល ពត។

លោកស្រី Jaymie Lee នាយកសាខា HWPL បានបញ្ជាក់ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ខាង​លើបន្ទាប់ពីនេះរំពឹងថា គោលដៅរួមនៃការទទួលបានសន្តិភាពតាមរយៈការអប់រំ នឹងសម្រេចបាន ហើយ​ការ​ខិតខំប្រឹងប្រែង ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាពរបស់​ប្រទេស​នឹង​ប​ន្ត​ទៅ​មុខ​ទៀត​ប្រកប​ដោយចិរភាព នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតប្រទេសកម្ពុជា និងរួមចំណែក​កសាង​សង្គម​សន្តិភាព។ លោកស្រីបានបន្ថែមថា បច្ចុប្បន្ន អង្គការ HWPL ដែលជាអង្គការ​សន្តិភាព​អន្តរជាតិ បានចុះហត្ថលេខាលើ MOU ជាមួយអង្គការ និងសាលារៀនចំនួន៥១៤ ជុំវិញ​ពិភព​លោក ដើម្បីអនុវត្តការអប់រំសន្តិភាព និងកំពុង​ជំរុញ​ការ​អប់រំ​ដែល​ចិញ្ចឹម​បី​បាច់​ប្រជាពលរដ្ឋ​ផ្សា​ភ្ជាប់​នឹង​សន្តិភាពជាមួយនឹងតម្លៃ ស្មារតីនៃសន្តិភាព។

ឯកឧត្តម​អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអប់រំ​សន្តិភាព ដែលជាមធ្យោបាយមួយដើម្បីបន្សល់ទុកនូវមរតកនៃពិភពសន្តិភាពដ៏ស្រស់ស្អាត សម្រាប់​មនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហប្រតិបត្តិការ MOUនេះ រំពឹងថា គោលដៅ​រួម​នៃ​ការទទួលបានសន្តិភាពតាមរយៈការអប់រំនឹងសម្រេចបាន ហើយ​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ការ​អភិវឌ្ឍន៍កម្មវិធីសុខសន្តិភាពរបស់ប្រទេសបន្តចាប់ពីពេលនេះតទៅមុខទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm