អាមេរិកនិយាយថា «ការផ្លាស់ប្តូរជាមូលដ្ឋាន» ត្រូវការ មុនពេលការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ត

2024/01/31 05:57:03 pm        109

បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវមើលឃើញមាន «ការផ្លាស់ប្តូរជាមូលដ្ឋាន» មុនពេលការផ្តល់មូលនិធិរបស់ខ្លួនដល់ ទីភ្នាក់ងារផ្តល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) អាចបន្ត បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ទីភ្នាក់ងារនេះ មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេត និងពិនិត្យឡើងវិញលើទីភ្នាក់ងារផ្តល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅតំបន់ជិតបូព៌ា។

លោកស្រី និយាយថា យើងចាំបាច់ត្រូវពិនិត្យមើលទីភ្នាក់ងារនេះ របៀបដែលទីភ្នាក់ងារដំណើរការនៅតំបន់ហ្កាហ្សា របៀបដែលពួកគេគ្រប់គ្រងបុគ្គលិក និងដើម្បីធានាបានថា អ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដូចជាបុគ្គលទាំង ១២ នាក់របស់ទីភ្នាក់ងារ ត្រូវចេញមកទទួលខុសត្រូវភ្លាមៗ ដូច្នេះទីភ្នាក់ងារ UNRWA អាចបន្តការងារចាំបាច់ ដែលខ្លួនកំពុងធ្វើ។

ការចោទប្រកាន់របស់អ៊ីស្រាអែល បានជំរុញឱ្យប្រទេសមួយចំនួនផ្អាកមូលនិធិសម្រាប់ទីភ្នាក់ងារនេះ។

ឯកសារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល រួមមានការចោទប្រកាន់ថា បុគ្គលិកមួយចំនួនបានចូលរួមក្នុងការចាប់ពង្រត់ និងការសម្លាប់ ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។

កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពី ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ហ្កាហ្សា ហើយបានជំរុញឱ្យភាគីទាំងអស់ ធ្វើការជាមួយអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សា។



អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm