ការតវ៉ារបស់ក្រុមកសិករបែលហ្ស៊ិក ឈានចូលដល់ថ្ងៃទី៣ជុំវិញការឡើងថ្លៃទំនិញ នៅទីផ្សារ និងតម្លៃផលិតផលកសិកម្មទាប

2024/01/31 06:31:26 pm        192

កសិករបែលហ្ស៊ិកបានបិទផ្លូវហាយវេនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ៣០ មករា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៃការតវ៉ាប្រឆាំងនឹងស្តង់ដារកសិកម្មដែលពួកគេនិយាយថាខ្ពស់ពេក ធ្វើឲ្យរងផលប៉ះពាល់ដោយសារតែការនាំចូលពីបរទេសមានតម្លៃទាប ហើយពលរដ្ឋត្រូវបានចំណាយខ្ពស់សម្រាប់កាជីវភាពប្រចាំថ្ងៃ។

ក្រុមកសិករបែលហ្ស៊ិក បានបិទផ្លូវសំខាន់ៗចូលទៅក្នុងកំពង់ផែរ ហ្ស៊ី ប្រាក់ (Zeebrugge) កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ជាការពង្រីកការតវ៉ាដែលបង្កឲ្យមានក្ដីបារម្ភជុំវិញអនាគតការងារកសិកម្ម ដែលស្រដៀងទៅនឹងការតវ៉ានៅក្នុងប្រទេសបារាំងដែរ ។

ក្រុមអាជ្ញាធរនៅកំពង់ផែ ហ្ស៊ី ប្រាក់ ជាកំពង់ផែដឹកជញ្ជូនទំនិញអេឡិចត្រូនិក និងរថយន្តគ្រប់ប្រភេទ និងជាកំពង់ផែធំបំផុតទី២ របស់ប្រទេសនេះ បាននិយាយថាហាក់ដូចជាឆាប់ពេកក្នុងការវាយតម្លៃកម្រិតនៃការរំខានដោយបន្ថែមថា មានតែការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញប៉ុណ្ណោះត្រូវបានប៉ះពាល់ ខណៈដែលក្រុមកសិករអនុញ្ញាឲ្យតែរថយន្តតូចខ្នាតឆ្លងកាត់។

ត្រាក់ទ័រមួយចំនួនបានសម្រុកទៅកាន់កំពង់ផែ កាលពីរសៀលថ្ងៃអង្គារ ដោយបិទផ្លូវហាយវេសំខាន់ឆ្ពោះទៅកាន់ច្រកចេញ ។រថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាឲ្យឆ្លងកាត់រហូតដល់ពេលនគរបាលបានបិទច្រកចេញ។

កសិករបែកហ្ស៊ិក ក៏ដូចជាកសិករនៅក្នុងប្រទេសបារាំង កំពុងខឹងសម្បារយ៉ាងខ្លាំង ចំពោះការហក់ឡើងតម្លៃម្ហូបអាហារនិងទំនិញផ្សេងៗនៅតាមទីផ្សារ ហើយផលិតផលកសិកម្មក្នុងស្រុកមានតម្លៃទាប ប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ព្រមទាំងគោលនយោបាយបរិស្ថានរបស់សហភាពអឺរ៉ុបជាដើម។ កសិករភាគច្រើននិយាយថា ពួកគេមានបំណងបិទទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាថ្ងៃដែលក្រុមមេដឹកនាំសហភាពអឺរ៉ុប ជួបជុំគ្នាក្នុងរដ្ឋធានី សម្រាប់កិច្ចប្រជុំកំពូលដែលបានធ្វើឡើងមុនការគ្រោងទុក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm