ដីតំបន់៣ជាង៣ម៉ឺនហិកតា ត្រូវគេយកមកធ្វើស្រែប្រាំងវិញនៅរដូវប្រាំងឆ្នាំ២០២៤នេះ ក្រោយមាន ស.ជ.ណ អោយកសិករនៅស្រុកកំពង់លែងអាចធ្វើស្រែប្រាំងបានមួយរដូវ

2024/01/31 06:40:24 pm        111

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានថ្លែងថា ដីតំបន់៣ដែលរាជរដ្ឋាភិបាលកម្ពុជា បានដកហូតពីអ្នកចូលទន្ទ្រានកាន់កាប់ធ្វើស្រែប្រាំងមានប្រមាណជាង៦ម៉ឺនហិកតា ហើយបានចុះបញ្ជីលក្ខណៈប្រព័ន្ធជាដីរដ្ឋរួចហើយ។ ក៏ប៉ុន្តែថ្មីៗនេះ បន្ទាប់ពីមាន ស.ជ.ណ លេខ២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដែលបានអនុញាតិអោយកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានអាស្រ័យផលបណ្តោះអាសន្នមួយរដូវ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤នោះ គឺមានដីតំបន់៣ប្រមាណជាង៣ម៉ឺនហិកតា ត្រូវបានគេចូលអាស្រ័យផលវិញ។

លោក ងិន ហ៊ុន បានបន្តថា៖ ក្រោយពីរាជរដ្ឋាភិបាលបានដកហូតដីតំបន់៣ក្នុងស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុកជលគីរីបានជាង៦ម៉ឺនហិកតារួចមក ក្រុមការងារថ្នាក់ខេត្តបានព្យាយាមថែរក្សាការពារជាប់ជាប្រចាំ រហូតបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈប្រព័ន្ធជាដីរបស់រដ្ឋ ដោយមិនអោយអ្នកណាបំពានកាន់កាប់ ឬប៉ះពាល់ទៀតឡើយ។ ដីតំបន់៣ក្នុងខេត្តកំពង់ឆ្នាំងដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ឌនោះ មានដីនៅក្នុងស្រុកកំពង់លែងប្រមាណជិត៦ម៉ឺនហិកតា នៅស្រុកបរិបូណ៌មានជាង៧ពាន់ហិកតា និងនៅស្រុកជលគីរីមានជាង៤ពាន់ហិកតា។ ក៏ប៉ុន្តែ ក្រោយមាន ស.ជ.ណ លេខ២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដែលបានអនុញាតិអោយកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានអាស្រ័យផលបណ្តោះអាសន្នមួយរដូវ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ មកនោះ គឺមានដីប្រមាណជាង៣ម៉ឺនហិកតា ត្រូវបានគេចូលអាស្រ័យផលវិញ ហើយក្រុមការងារថ្នាក់ខេត្ត ក៏មិនអាចទប់ស្កាត់បានទាំងដីតំបន់៣ និងដីក្នុងតំបន់អភិរក្ស​ ​៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        74
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm