UN ព្រមានថា ប្រព័ន្ធផ្តល់ជំនួយអាចដួលរលំ ប្រសិនបើមូលនិធិរបស់ទីភ្នាក់ងារ UNRWA ត្រូវបានរារាំង

2024/01/31 09:50:57 pm        83

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានថា ការដកមូលនិធិសម្រាប់ទីភ្នាក់ងារផ្តល់ជំនួយសំខាន់របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា អាចនាំទៅរកការដួលរលំនៃប្រព័ន្ធមនុស្សធម៌។

ក្រុមមន្ត្រី បាននិយាយបន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត បានបញ្ឈប់ការផ្តល់មូលនិធិ តាមការចោទប្រកាន់ ជុំវិញតួនាទីរបស់បុគ្គលិកអង្គការសហប្រជាជាតិមួយចំនួនជាប់ពាក់ព័ន្ធក្នុងការវាយរបស់ប្រហារក្រុមហាម៉ាស កាលពីថ្ងៃ ៧ ខែតុលា លើប្រទេសអ៊ីស្រាអែល។ អង្គការសហប្រជាជាតិ បានបណ្តេញបុគ្គលិករបស់ខ្លួនជាច្រើននាក់ ជុំវិញការចោទប្រកាន់នេះ និងបាននិយាយថា ការស៊ើបអង្កេតលើទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) កំពុងធ្វើឡើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាត់ទុកទីភ្នាក់ងារ UNRWA ថា «បានចូលរួមវាយប្រហារជាមួយក្រុមហាម៉ាស» ដោយនិយាយថា អ៊ីស្រាអែលបាន រកឃើញថាមានបុគ្គលិក ទីភ្នាក់ងារ UNRWA ចំនួន១៣នាក់ ពិតជាបានចូលរួម ទាំងដោយផ្ទាល់និងដោយប្រយោល នៅក្នុងការសម្លាប់រង្គាល ថ្ងៃទី៧ ខែ តុលា។ ប៉ុន្តែសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតដល់ទីភ្នាក់ងារ UNWRA បាននិយាយថា ខ្លួនចង់ឃើញទីភ្នាក់ងារផ្តល់ជំនួយនេះបន្តការងារ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ពុំមានអ្នកមានតួនាទីមនុស្សធម៌ផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលអាចផ្តល់អាហារ ទឹក និងថ្នាំពេទ្យ ក្នុងទំហំដែលទីភ្នាក់ងារ UNRWA បានធ្វើនោះទេ។

អ្នកនាំពាក្យទីភ្នាក់ងារ UNRWA បាននិយាយថា ប្រសិនបើការផ្តល់មូលនិធិមិនត្រូវបានបន្តនោះទេ ទីភ្នាក់ងារនេះនឹងមិនអាចមានលទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនឲ្យហួសពីចុងខែកុម្ភៈឡើយ។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍អន្តរទីភ្នាក់ងារអន្តរអង្គការសហប្រជាជាតិ បាននិយាយថា ការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិកទីភ្នាក់ងារ UNRWA ជាច្រើននាក់ នៅក្នុងការវាយប្រហារដ៏ឃោឃៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា គឺគួរឱ្យរន្ធត់ចិត្ត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        323
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm