កាណាដាគ្រោងជួយសហគ្រិនភាពស្រ្តី សម្រាប់ស្រ្តីរកស៊ីក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ភាពអង់អាចស្រ្តី

2024/01/31 10:01:01 pm        132

ភ្នំពេញ ៖ ប្រតិភូមកពីប្រទេសកាណាដា ធ្វើទស្សនកិច្ចស្វែងយល់ អំពីបរិយាកាសប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ជាពិសេសការផ្តោតលើ សហគ្រិនភាពស្រ្តី សម្រាប់ស្រ្តីរកស៊ីទទួលទានក្រៅប្រព័ន្ធ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមសហគមន៍ ដើម្បីលើកកម្ពស់ភាព អង់អាចដល់ស្រ្តី។

​លោកស្រី Myriam Montrat អគ្គនាយកកម្មវិធីសកល ផ្នែកបរិយាបន្ន និងអភិបាលកិច្ចប្រទេសកាណាដា លើកឡើងនៅក្នុង ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវកិត្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ នេះ កាណាដា-កម្ពុជា គឺជាប្រទេសមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នាទៅវិញទៅមក ជាពិសេសការអនុវត្តគម្រោង ភាពជាដៃគូនាពេលកន្លងមកនេះ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង ជាពិសេស ការជំរុញសហគ្រិនភាពស្រ្តី, ការពង្រីកនូវកាលានុវត្តភាពថ្មីៗ ដើម្បីអាចឲ្យស្រ្តីពង្រីកអាចខ្លួនចាប់យកឱកាសផ្សេងៗជាដើម។

ក្នុងជំនួបនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានបង្ហាញពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារ បញ្ជ្រាបយេនឌ័រ និងការងារលើកកម្ពស់ភាពអង់អាចដល់ស្រ្តី លើគម្រោងសំខាន់ៗមួយចំនួន ដោយអាទិភាពទាំងនោះមានទាំងការ គាំទ្រយន្តការបញ្ជ្រាបយន្តការយេនឌ័រ និងការរៀបចចំថវិកាបញ្ជ្រាបយេនឌ័រ ការងារពាក់ព័ន្ធលើសហគ្រិនភាពស្រ្តី ការទប់ស្កាត់អំពើ ហឹង្សាលើស្រ្តី ក្នុងការបង្កើតមជ្ឈមណ្ឌលសេវាចម្រុះ និងការរៀបចំកម្មវិធីក្មេងស្រីនៅតាមសហគមន៍ជាដើម។

ជុំវិញគោលការណ៍ខាងលើនេះ, លោកស្រី Myriam Montrat បានឆ្លើយតបភ្លាមថា ចំពោះគោលការណ៍របស់លោកជំទាវ កិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងខាងលើ ដោយអាទិភាពទាំងអស់នេះ គឺស៊ីចង្វាក់និងកម្មដែលកាណាដាដែលបានកំពុងអនុវត្ត ដោយបញ្ហានេះ លោកស្រីនឹងពិចារណាលើលទ្ធភាព បន្តភាពជាដៃគូអនុវត្តគម្រោងទាំងនេះ ដើម្បីចូលរួមលើកកម្ពស់ភាពអង់អាច ដល់ស្រ្តី ជំរុញការចូលរួមស្រ្តីក្នុងសង្គម និងសេដ្ឋកិច្ចឲ្យកាន់តែច្រើន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចប្រតិភូកាណាដា ដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន អំពីបរិយាកាសប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានគោលបំណង ដើម្បីតម្រង់ទិសដៅគម្រោងអនាគតកាន់ តែប្រសើរឡើង ដែលផ្តល់មូលនិធិក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm