សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង១២៥០ម៉ែត្រ ក្នុងដែនស្រុកក្រគរ

2024/01/31 11:05:44 pm        143

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

ជាក់ស្ដែងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជល​ផលពោធិ៍សាត់ មាននាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ កម្លាំងសង្កាត់កំពង់លួង សហកា​ជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោកតំណាង អធិការរដ្ឋបាលជលផលខាងត្បូង​បឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ នួន សាវឿន តំណាង​អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដោយប្រើប្រាស់​កម្លាំង​សរុបចំនួន ២៥នាក់ មធ្យោបាយកាណូតចំនួន ៣ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួង រហូតដល់ ចំណុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

ក្នុងប្រតិបត្តិការនោះ មន្ដ្រីជលផលបានឱ្យដឹងថា ក្រុមការងារ បានបន្ដចុះបង្រ្កាប រុះរើ កាត់ច្រឹបរបាំងខុសក្រឡា និងលើសប្រវែង ដើម្បីបើកផ្លូវឲ្យត្រី ធ្វើចរាចរណ៍ចុះទៅក្រោម ជាលទ្ធផល០២ ករណី

*ករណី ០១

- របាំងសាច់អួនក្រឡាល្អិត ០៧ខ្សែ ប្រវែង ១២៥០ម៉ែត្រ

- លូកងសាច់អួន ចំនួន ៦មាត់

- ក្បាលបរ ចំនួន ០១គ្រឿង

- បង្គោល ចំនួន ២៥០ដើម

- ចាក់លែងត្រី ៤០គីឡូក្រាម

*ករណីទី០២ បានប្រទះឃើញកាណូត ០២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វ ចំនួន១៦០ ការុង ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នា ឃាត់ចាប់កាណូតទាំង ០២គ្រឿង ព្រមទាំងបានយកលៀសនោះទៅ លែងចូលទន្លេវិញ ។ចំពោះមធ្យោបាយកាណូត ត្រូវបាន​រក្សាទុកជាបណ្ដោះអាសន្ន ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm