​នាយក WFP ប្រកាសបន្តគាំទ្រជួយលើការគ្រប់គ្រងគ្រោះ មហន្តរាយដើម្បីសុវត្ថិភាពនៅកម្ពុជា

2024/01/31 11:11:48 pm        105

ភ្នំពេញ ៖ ក្នុងភាពជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយនៅកម្ពុជាលោក ចន អាយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហាពិភពលោកនៃអង្គ ការសហប្រជាជាតិប្រចាំនៅអាស៊ីនិងប៉ាស៊ីហ្វិកបានថ្លែង ថា កម្មវិធីស្បៀងអាហារពិភពលោកនឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជាពីឆ្នាំ២០២៤នេះដល់ឆ្នាំ២០២៨ បន្តទៅមុខទៀត។

ការថ្លែងប្រាប់បែបនេះខណះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណះកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយបានអនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ។ដែលក្នុងជំនួបពិភាក្សាគ្នានេះ ទ្វេភាគីក៍បានរំលេចពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដែលបានចាប់ផ្ដើមអនុវត្តសកម្មភាពការងារនៅកម្ពុជា ចាប់ តាំងពីឆ្នាំ១៩៩៥កន្លងមកនោះ ។

 លោក ចន អាយលីហ្វ បានបញ្ជាក់ថា កម្មវិធីស្បៀង អាហារពិភពលោក បានគាំទ្រទៅលើវិស័យការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកន្លងមកគឺធ្វើសកម្មភាពទាំងថ្នាក់ជាតិរហូត ដល់ថ្នាក់ក្រោមជាតិផងដែរ។លោក ចន អាយលីហ្វ ក៍បានលើកឡើងពីគោល បំណងនិងស្វែងយល់បន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីស្បៀងអាហារពិភពលោកនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។អាទិភាពរបស់កម្មវិធីស្បៀងអាហារពិភពលោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់កម្មវិធីស្បៀងអាហារពិភព លោកសម្រាប់កម្ពុជាពីឆ្នាំ២០២៤ដល់២០២៨ នាពេលអនាគត។

ជាការឆ្លើយតបឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះកម្មវិធីស្បៀង អាហារពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ គ.ជ.គ.ម ទាំងផ្នែកធនធាន និង បច្ចេកទេស ក្នុងភាពជាដៃគូសហការល្អបានធ្វើឱ្យសមត្ថភាព ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយរបស់គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការរីកចម្រើនគួរជាទីមោទនភាព។ ជាពិសេសការ អនុវត្តសកម្មភាពដែលស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតយុទ្ធ សាស្ត្រ រយៈពេល៥ឆ្នាំក្នុងភាពជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ។ ក្នុងនាមជាអ្នកដឹក នាំសម្របសម្រួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការឆ្លើយតប និងការត្រៀមរៀបចំនៅកម្ពុជាប្រកប ដោយប្រសិទ្ធភាពលើ វិស័យសំខាន់ៗមួយចំនួន រួមមានការ សម្របសម្រួលក្នុងចំណោមក្រសួងស្ថាប័នផ្នែកមនុស្សធម៌ ការគ្រប់គ្រងព័ត៌មាន ការវិភាគហានិភ័យអាកាសធាតុ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន រួមទាំងធានាបានដល់ការ អនុវត្តគោលនយោបាយនិងលទ្ធផលនៃការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តមទេសរដ្ឋមន្ត្រីជំនួសមុខសម្តេចធិតី ហ៊ុន មាណែតជានាយករដ្ឋមន្ត្រីជាប្រធានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបំពេញការងារបានយ៉ាងល្អក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាពិសេសការដឹកនាំសម្រប សម្រួលនិងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ន៍អង្គការដៃគូនិងវិស័យឯកជនដោយយល់ច្បាស់ថា ការគ្រប់គ្រគ្រោះមហន្តរាយគឺជាការចូលរួមចំណែកពីវិស័យប្រទាក់ក្រឡាក្នុងការបំពេញដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា ការអនុវត្តក្របខ័ណ្ឌការងារសេនដោយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥ -២០៣០ គ.ជ.គ.មបានផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤- ២០ ២៨ និងកំពុងដំណើរការកសាងដោយស្របតាមក្រប ខ័ណ្ឌការងារសេន ដោយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា២០២៣- ២០២៨ ។ ឯកសារផែន ការសកម្មភាពជាតិនេះ គ្រោងនឹងបញ្ចប់ ធ្វើការអនុម័ត និងចុះហត្ថលេខាដោយសម្តេចធិតីនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅអំឡុងឆមាសទី២ នៃឆ្នាំ២០២៤ នេះ៕  ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm