យោធាអ៊ីស្រាអែល អះអាងការបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា

2024/01/31 11:16:16 pm        99

យោធាប្រទេសអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា យោធាបានបូមទឹកសមុទ្រដើម្បីពន្លិច បណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ វាជាលើកទីមួយហើយ ដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានទទួលស្គាល់ជាផ្លូវការ ដោយការប្រើយុទ្ធសាស្ត្រដ៏ចម្រូងចម្រាស ដែលអ្នកជំនាញផ្នែកជលសាស្ត្រនិងបរិស្ថាន របស់អង្គការសហប្រជាជាតិមួយចំនួន បានព្រមានថា អាចបំផ្លាញទឹកទទួលទានភាគច្រើននៅតំបន់ហ្កាហ្សា និងបង្កផលប៉ះពាល់ដល់កសិកម្ម។ កងកម្លាំងការពារអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងអំឡុងពេលសង្រ្គាមកងកម្លាំង បានអនុវត្តសមត្ថភាពថ្មីៗដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករក្រោមដីនៅក្នុងតំបន់ហ្កាហ្សា ដោយបញ្ជូនបរិមាណទឹកដ៏ច្រើន ចូលទៅក្នុងផ្លូវរូងក្រោមដី។ វិធានការនេះ គឺជាផ្នែកមួយនៃឧបករណ៍ ដែលត្រូវបានដាក់ពង្រាយដោយកងកម្លាំងការពារអ៊ីស្រាអែល( IDF) ដើម្បីបំផ្លាញបណ្តាញផ្លូវរូងក្រោមដី។ សមត្ថភាពនេះ ត្រូវបានបង្កើតឡើងក្នុងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការវិភាគអំពីលក្ខណៈដី និងប្រព័ន្ធទឹកក្នុងតំបន់ ដើម្បីធានាបានថា ការខូចខាតមិនកើតមានឡើងចំពោះទឹកក្រោមដីនៅតំបន់នោះ។ ការបូមទឹក ត្រូវបានធ្វើឡើងតែនៅក្នុងផ្លូវរូងក្រោមដី និងទីតាំងសមស្រប ដែលត្រូវគ្នាទៅនឹងវិធីសាស្ត្រនៃប្រតិបត្តិការ ចំពោះករណីនីមួយៗ។ យោងតាមតួលេខរបស់អ៊ីស្រាអែលបានឲ្យដឹងថា ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស លាតសន្ធឹងលើចម្ងាយប្រហែល ៥៦០ទៅ៧២៥ គីឡូម៉ែត្រ នៅក្រោមតំបន់ឆ្នេរហ៊ុមព័ទ្ធប៉ាឡេស្ទីន។ កាលពីថ្ងៃអាទិត្យ សារព័ត៌មានអាមេរិក The Wall Street Journal បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល និងអាមេរិក ដែលបានរាយការណ៍ថា ៨០ ភាគរយនៃប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅតែនៅដដែលពុំមានការបំផ្លាញ។ យោងតាមការធ្វើបច្ចុប្បន្នភាពដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីនចំនួន ២៦.៧៥១នាក់បានស្លាប់ និង ៦៥.៦៣៦នាក់ ផ្សេងទៀតបានរងរបួសនៅតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm