គណបក្សរបស់លោក Khan និយាយថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងភរិយា ត្រូវជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទពុករលួយ

2024/02/01 12:25:02 am        88

គណបក្សរបស់លោក Imran Khan នៅថ្ងៃពុធ (ទី៣១ ខែមករា) នេះ បានឲ្យដឹងថា តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន បានកាត់ទោសលោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ ដែលជាការផ្ដន្ទាទោសលើកទី៣ ចំពោះអតីតនាយករដ្ឋមន្ត្រីដែលកំពុងជួបការលំបាក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គណបក្សរបស់លោក គឺគណបក្ស Tehreek-e-Insaf (PTI) បាននិយាយថា សាលក្រមនេះក៏រួមបញ្ចូលទាំងការដកសិទ្ធិរយៈពេល ១០ឆ្នាំពីការកាន់មុខតំណែងសាធារណៈផងដែរ។ គណបក្ស PTI បានបន្ថែមថា លោកស្រី Bushra Khan ដែលត្រូវបានគេស្គាល់ជាទូទៅឈ្មោះ Bushra Bibi បានព្រមឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានសាលក្រមនេះ។

ការជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ គឺធ្ងន់ធ្ងរជាងទោសរយៈពេល ១០ឆ្នាំដែលត្រូវបានអនុវត្តចំពោះលោក Khan កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា) ជុំវិញការចោទប្រកាន់ពីបទលាតត្រដាងការសម្ងាត់របស់រដ្ឋហើយការសម្រេចនេះកើតមានឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតជាតិ។ វានៅមិនទាន់ច្បាស់ទេថា តើការផ្ដន្ទាទោសទាំង ២ករណី ចំពោះលោក Khan នេះ នឹងដំណើរការស្របគ្នា ឬអត់។

លោក Khan និងភរិយារបស់លោក ត្រូវបានចោទប្រកាន់ពីបទលក់អំណោយដោយខុសច្បាប់ ដែលមានតម្លៃជាង ១៤០លានរូពី (៥០១.០០០ដុល្លារ) នៅក្នុងការកាន់កាប់របស់រដ្ឋ ហើយទទួលបានអំឡុងពេលលោកជានាយករដ្ឋមន្ត្រីឆ្នាំ២០១៨-២០២២៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm