សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ នៅទ្រឹងក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣

2024/02/01 12:29:08 am        104

ទាំងផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប (EU) នៅតែមានស្ថិរភាពដដែល ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសមុន។ នេះបើយោងតាមទិន្នន័យបឋម ដែលបានចេញផ្សាយដោយអង្គភាព Eurostat កាលពីថ្ងៃអង្គារ (ទី៣០ ខែមករា)។

ការប៉ាន់ប្រមាណដំបូងដោយផ្អែកលើទិន្នន័យប្រចាំត្រីមាស ដែលបានកែតម្រូវតាមរដូវកាល និងប្រតិទិនបានបង្ហាញថា នៅឆ្នាំ២០២៣   ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងត្រឹមតែ 0,៥ភាគរយប៉ុណ្ណោះ ទាំងនៅក្នុងតំបន់អឺរ៉ូ និងសហភាពអឺរ៉ុប។

នៅឆ្នាំ២០២៣ សម្រាប់ទាំងតំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប បើធៀបនឹងត្រីមាសមុន សេដ្ឋកិច្ចបានកើនឡើង ០,១ភាគរយ ក្នុងអំឡុងពេលទាំងត្រីមាសទី១ និងទី២ ហើយវាបានធ្លាក់ចុះ 0,១ភាគរយ ក្នុងត្រីមាសទី៣ មុនពេលមានស្ថិរភាព ក្នុងត្រីមាសទី៤។

បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) ដែលបានកែសម្រួលតាមរដូវកាល ក្នុងអំឡុងត្រីមាសទី៤ បានកើនឡើង ០,១ភាគរយ នៅក្នុងតំបន់អឺរ៉ូ និង ០,២ភាគរយ នៅក្នុងប្រទេសសហភាពអឺរ៉ុប។

ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបដែលផ្តល់ទិន្នន័យសម្រាប់ការប៉ាន់ប្រមាណបឋម ក្នុងត្រីមាសទី៤ នៃឆ្នាំមុន ប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ បែលហ្ស៊ិក និងឡាតវី បានបង្ហាញលទ្ធផលសេដ្ឋកិច្ចល្អប្រសើរ ដោយសម្រេចបាននូវអត្រាកំណើនជាវិជ្ជមាន ខណៈដែលអៀរឡង់ អាល្លឺម៉ង់ និងលីទុយអានី ជួបប្រទះការធ្លាក់ចុះ GDP បើធៀបនឹងត្រីមាសមុន។

គួរកត់សម្គាល់ថា ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេរបស់សហភាពអឺរ៉ុប សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ ខណៈដែលសេដ្ឋកិច្ចរបស់បារាំងបង្ហាញលទ្ធផលមិនល្អនោះឡើយ។ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចអ៊ឺរ៉ុប ក្នុងឆ្នាំ២០២៤ នៅតែជាបញ្ហាប្រឈម ដោយសារតម្រូវការធ្លាក់ចុះ និងភាពតានតឹងភូមិសាស្ត្រនយោបាយ កើនឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm