
កងកម្លាំងទ័ពជើងទឹកឥណ្ឌា បានជួយសង្គ្រោះនាវាពីរគ្រឿងដែលប្លន់បានចេញពីឆ្នេរសមុទ្រប្រទេសសូម៉ាលី ខណៈដែលការភ័យខ្លាច កើនឡើងជុំវិញលទ្ធភាពកើតឡើងវិញនៃចោរសមុទ្រ នៅក្នុងតំបន់នេះ។
ការជួយសង្គ្រោះដោយនាវាចម្បាំង INS Sumitra បានកើតឡើង ក្នុងរយៈពេល៣៦ម៉ោងពីនាវាមួយទៅនាវាមួយទៀតនោះ។
ប៉ុន្មានថ្ងៃមុននេះ កងកម្លាំងការពារប្រទេសស៊ីសែល (Seychelles) បានរាយការណ៍ថា បានរំដោះអ្នកនេសាទមួយក្រុមពីក្រុមចោរសមុទ្រ។
ដែនទឹកនៅឆ្នេរសមុទ្រសូម៉ាលីពីមុន គឺជាកន្លែងសម្រាប់ធ្វើសកម្មភាពប្លន់តាមសមុទ្រ ប៉ុន្តែវាបានបញ្ឈប់ទាំងស្រុង បន្ទាប់ពីកងកម្លាំងអន្តរជាតិ បានបង្កើនការល្បាត។
ជាឧទាហរណ៍ ប្រទេសឥណ្ឌា បានជួយល្បាតតំបន់នេះជាប្រចាំ តាំងពីឆ្នាំ ២០០៨មក។
ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងទ័ពជើងទឹកជាច្រើននាក់នោះ បានផ្លាស់ទីចូលទៅក្នុងសមុទ្រក្រហម ជាទីដែលក្រុមឧទ្ទាមហ៊ួទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារលើនាវានានា។ ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា អ្នកជំនាញឥឡូវនេះបារម្ភថា ច្រកនេះ នឹងត្រូវបានប្រើប្រាស់កេងយកប្រយោជន៍ដោយក្រុមចោរសមុទ្រ ក្នុងតំបន់នេះ។