កាក​បាទក្រហម​លើក​ឡើង​ថា ស្ថានភាព COVID-19 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជិត​ដល់​មហន្តរាយ​ហើយ​

2021/06/30 05:05:05 pm        138

ឥណ្ឌូនេស៊ី៖ កាកបាទក្រហម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ថា ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​COVID-19 របស់​ប្រទេស​ឥណ្ឌូនេស៊ី​ គឺ​ជិត​ដល់​ចំណុច​គ្រោះ​មហន្តរាយ​ហើយ​ ខណៈ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាលដាល​កាន់​តែ​ច្រើន និង​ពេញ​មន្ទីរពេទ្យ​នៅ​ក្នុង​ការ​រីក​រាលដាល​ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​មាន​ជាង ២ម៉ឺន​នាក់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ នៅ​ក្នុង​រលក​ថ្មី​នៃ​ការ​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ដែល​មាន​សមត្ថភាព​ចម្លង​ខ្ពស់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ បន្ទាប់ពី​ខែ​តម​អាហារ​របស់​អ៊ីស្លាម​សាសនិក​។​ តម្លៃ​អុកស៊ីសែន​នៅ​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ទ្វេដង ​ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ចំនួន​បាន​រាយការណ៍​ អំពី​ការ​ខ្វះខាត​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​មានការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ COVID-19​។​ ​លោក Jan Gelfand ប្រធាន​ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម (IFRC) ឥណ្ឌូនេស៊ី​បាន​និយាយ​ថា "​ជា​រៀងរាល់ថ្ងៃ​យើង​កំពុង​មើល​ឃើញវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​រុញ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ខិតចូល​កាន់តែ​ជិត​ទៅ​នឹង​មហន្តរាយ​ជំងឺ COVID-19 ដោយ​ជំរុញ​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​សកល​ទូលំទូលាយ​។​

​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​មួយ​ចំនួន ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​ក្រហម​បាន​រាយការណ៍​ថា ​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ច្រើន​លើស​ចំណុះ​ រួម​ទាំង​រដ្ឋធានី​ហ្សា​កាតា​ដែល​មាន​គ្រែ​ដាច់​ដោយ​ឡែក​ពី​គ្នា ៩៣% ត្រូវ​បាន​ពេញ​ដោយ​អ្នកជំងឺ​កាលពី​ថ្ងៃអាទិត្យ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ២,១៥៦,៤៦៥​នាក់ និង​ស្លាប់​ចំនួន ៥៨,០២៤​នាក់​៕

អត្ថបទ៖ ​សុខ​មាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm