
បន្ទាប់ពីសាកល្បងដោយជោគជ័យ នៅសហរដ្ឋអាមេរិក ប្រទេសអ៊ុយក្រែននឹងទទួលបានឆាប់ៗនេះជាលើកដំបូងនូវមីស៊ីលរយៈចម្ងាយឆ្ងាយដ៏ច្រើនបំផុតផលិតដោយក្រុមហ៊ុន Boeing ដែលប្ដេជ្ញាថា នឹងពង្រីករយៈចម្ងាយរបស់ខ្លួនឲ្យឆ្ងាយចូលទៅក្នុងដែនដីដែលគ្រប់គ្រងដោយរុស្ស៊ី។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។
សារព័ត៌មាន Politico បានរាយការណ៍ថា យុទ្ធភណ្ឌនោះអាចមានវត្តមានយ៉ាងឆាប់ នៅ «សមរភូមិ» នាថ្ងៃទី៣១ ខែមករានេះ។ អ៊ុយក្រែនត្រូវការគ្រាប់បែកធុនតូចវាយប្រហារពីយន្តហោះមកដី (GLSDB) របស់ក្រុមហ៊ុន Boeing នេះ ដើម្បីបន្ថែមទៅលើចំនួនមានកម្រិតនៃរូក្កែតប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (ATACMS) រយៈចម្ងាយ ១៦០,៩គីឡូម៉ែត្រ ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅ។
គ្រាប់បែកហោះរេរកគោលដៅតាមការកំណត់នេះ នឹងអនុញ្ញាតឲ្យយោធាអ៊ុយក្រែនវាយប្រហារគោលដៅនៅចម្ងាយ ២ដង ដែលអាចទៅដល់បានដោយគ្រាប់រូក្កែតដែលឥឡូវនេះបាញ់ចេញពីប្រព័ន្ធរូក្កែតចល័តកម្រិតខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយអាចជំរុញឲ្យរុស្ស៊ីផ្លាស់ការផ្គត់ផ្គង់កាន់តែឆ្ងាយពីខ្សែត្រៀមជួរមុខ។
បុគ្គលដែលដឹងពីការធ្វើតេស្ត និងប្រភព ២នាក់ផ្សេងទៀត បានប្រាប់សារព័ត៌មាន Reuters ថា ការធ្វើតេស្ត ចំពោះ GLSDB ដែលទើបនឹងផលិតថ្មី បានកើតឡើងនៅថ្ងៃទី១៦ ខែមករា នៅឯកន្លែងសាកល្បងមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋ Florida ដោយអនុញ្ញាតឲ្យការដឹកជញ្ជូនចាប់ផ្តើម៕