CAMSOC ជំរុញ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ ​បើក​យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2021/06/30 05:18:04 pm        114

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជំរុញ​គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វ​ផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។

​នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់​ឯកឧត្ដម វ៉ា​ត់ ចំរើន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈ​អចិន្ត្រៃយ៍ CAMSOC ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ផ្សព្វផ្សាយ និង​ព័ត៌មាន ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ CAMSOC ​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១។​ ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍ថា មក​ទល់​ពេល​នេះ​គឺ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ហើយ ស្របតាម​ផែនការ ២​ឆ្នាំមុន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​មកដល់ ដោយ​ផ្ដើម​ពី​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្នាក់​ជាតិតាមរយៈ​គណៈកម្មការ​ជំនាញ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធពិសេស​អាជ្ញាធរ​រាជធានី​-​ខេត្ត ដែល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ប្រភេទ​កីឡា​មួយ​ចំនួន នឹង​ត្រូវ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ។​

​ចំពោះ​សេណា​រី​យ៉ូនៃ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​គឺ​មាន​ច្រើន មានការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេសតាមរយៈ​ប្រព័ន្ធ​អន​ឡាញ តាម​ទូរទស្សន៍​ជាតិ បណ្ដាញ​សារព័ត៌មាន​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​ស្រុក ក្នុង​នោះ​ក៏​មាន​យន្តការ​ខាងក្រៅ​ប្រទេស ដូចជា​យន្តការ​ការទូត យន្ដការ​កិច្ចការ​បរទេស តាមរយៈ​ស្ថានទូត​កម្ពុជា ឬ​តំណាង​កុងស៊ុលនៅ​ឯ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​សមាជិក​ស៊ី​ហ្គេម ១០​ប្រភេទ​ផ្សេងទៀតដើម្បី​បញ្ជ្រាប​ឲ្យ​គេ​បាន​ដឹង​ថា ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម។​ រដ្ឋលេខាធិការ​ក្រសួងទេស​ចរណ៍​ដដែល​បាន​សង្កត់​ធ្ងន់​ថា គោលដៅ​សំខាន់នៃ​ការ​ចាប់ផ្ដើម​យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វ​ផ្សាយ​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មានគុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍ ដើម្បី​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​។

ទន្ទឹម​ជាមួយគ្នា CAMSOC នឹង​ជំរុញ​ឲ្យ​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​គុណភាព​ល្អតាម​ស្តង់ដារ ដូចជា​ការផលិត​វីដេអូ ផ្ទាំង​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អន​ឡាញ និង​ការ​លើក​ជា​បដា​ផ្សព្វផ្សាយ​នៅ​គ្រប់​ច្រកល្ហក និង​គ្រប់​រាជធានី​-​ខេត្ត​ជាដើម ក្រោម​យន្ដ​ការ​រួម​កម្លាំង​សរុប​របស់​គណៈកម្មាធិ​កា​រ​​ជាតិ CAMSOC ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm