ក្រសួងបរិស្ថាន និងសា្ថប័នពាក់ព័ន្ធបានដាំដើមឈើជាង២ពាន់ដើមនៅតំបន់លិចទឹកទន្លេសាប

2024/02/01 04:32:07 am        123

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃទី៣១ខែ មករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប ខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត ចូលរួមដាំដើមឈើចំនួនជាង២ពាន់ដើម នៅតំបន់ភ្លើងឆេះព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ស្ថិតនៅភូមិសាស្រ្តឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំដើមឈើ ក្នុងតំបន់បឹងទន្លេសាបនេះ នឹងជួយពង្រឹងការអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់ នៃពពួកជីវៈចម្រុះក្នុងបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំ និងបម្រើប្រជាពលរដ្ឋប្រមាណ៦លាននាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ីហ្គូ ទ្រីសស្មេន( Igor Driesmans ) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងដែរថា ទស្សនកិច្ច និងការដាំកូនឈើនៅក្នុងតំបន់រ៉ាមសារព្រែកទាល់ នាថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ For Our Planet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ For Our Planet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅប្រទេសកម្ពុជា ដែលមានភាពទូលំទូលាយរាប់ចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាព រហូតដល់កិច្ចខិតខំប្រឹងប្រែងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងស្តីពីការពារអភិរក្សធនធានធម្មជាតិដល់សហគមន៍៕

កន្លងទៅ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ ១លានដើម ជារៀងរាល់ឆ្នាំ ដែលយុទ្ធនាការនេះ បានចាប់ផ្តើមកាលពីថ្ងៃទីថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០ និងអាចលក់កាបូនពីព្រៃឈើ ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ ស្របតាមទស្សនវិស័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំ ៣សំខាន់ រួមមាន៖ ស្អាត បៃតង និងចីរភាព។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        67
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm