ទីផ្សារយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែមិនមានការប៉ះពាល់ខ្លាំងដល់ចំណូលជាតិឡើយ

2024/02/01 04:43:15 pm        4.0 K

ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថា ទីផ្សារលក់ដូរយានយន្តក្នុងស្រុកមានការធ្លាក់ចុះ តែ​មិន មានការប៉ះពាល់ខ្លាំងដល់ ចំណូលជាតិឡើយ ខណៈ​ការ​នាំចូល​យានយន្ត​ប្រភេទ​ថ្មី​នៅ​បន្ត​ការ​កើន​ឡើង ស្របពេលការផ្គុំ នឹងដំឡើងរថយន្តក្នុងស្រុក កំពុងកើត មានឡើងជាបន្តបន្ទាប់។

បណ្ឌិត តាន់ មុនីវណ្ណ ប្រធានឧស្សាហកម្មយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ពុជា លើក​ឡើងក្នុងកិច្ចសម្ភាស ន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីទីផ្សារយានយន្ត និង​ចំណូល​ពន្ធ​ពី​យានយន្ត នេះថា ពាក់ព័ន្ធចំណូលពន្ធពីយានយន្តនេះ គឺជាចំណូលធំ​មួយ​សម្រាប់​ចំណូល​ជា​តិ ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ នៃការប្រមូលពន្ធគយ និងរដ្ឋាករទាំងមូល ក្នុ​ង​នោះ​សម្រាប់ការនាំចូលយានយន្តក្នុងរយៈពេលក្រោយនេះ មិនមានការថមថយខ្លាំងនោះឡើយ ជាក់​ស្តែង​ការ​នាំចូលយានយន្តប្រភេទថ្មី មានចំនួន ច្រើនជាងមុន ក្នុងរង្វង់ប្រមាណ ៤០ ភាគរយ ពោល​គឺ​កើនឡើងពាក់កណ្តាល បើធៀបរយៈពេលមុនវិបត្តិកូវីដ គឺស្ទើស្មើការនាំចូល ប្រភេទ​រថយន្ត​មួយ​ទឹក។

លោកបណ្ឌិត បន្តថា តាមរយៈនេះ មិនយូរមិនឆាប់ ការ​នាំ​ចូល​រថយន្ត​ប្រភេ​ទ​ថ្មី​អាច​ជំនួស​រថយន្ត​មួយ​ទឹក ដោយសារការនាំ ចូលរថយន្តប្រភេទថ្មីមួយចំនួន មានតម្លៃសមរម្យ ជាពិសេស​រថយន្ត​ប្រើ​ប្រាស់ ​B.E.V និង E.V ផង ដោយរថយន្តប្រភេទថ្មីធានារយៈ ពេលយូរ និង​ស៊ីសាំង​តិច​ជា​ដើម​។ បញ្ហានេះ អ្នកប្រើប្រាស់បានមើលឃើញពីតម្លៃសមរម្យ ជាពិសេសការ​ទិញ​បង់​រំលោះ​រយៈ​ពេល​វែង ដែលធ្វើឲ្យការនាំចូលរថយន្តប្រភេទថ្មីមានការកើនឡើង ជាក់ស្តែងមកដល់ពេលនេះ ការ​នាំ​ចូល​មិនមានការធ្លាក់ខ្លាំងនោះទេ ខណៈ ទីផ្សារលក់ដូរមានការធ្លាក់ចុះ ដែលបញ្ហានេះ មួយ​ចំនួន​គឺបណ្តាលមកពីការនាំចូលរថយន្តពីចិន កំពុងនាំចូលយ៉ាងខ្លាំង នៃការប្រកួត ប្រជែង​លើ​ទីផ្សារ, សរុបជារួម ការប្រមូលចំណូលជាតិពីវិស័យនេះ មិនមានការប៉ះពាល់ខ្លាំងឡើយ ស្រប​ពេល​ការ​ផ្គុំនឹងដំឡើងរថយន្ត ក្នុងស្រុកកំពុងមានសកម្មភាពល្អប្រសើរ និងការនាំ​ចូល​រថយន្ត​ថ្មី​កំពុង​មាន​សម្ទុះ​ផងដែរ។

បណ្ឌិត តាន់ មុនីវណ្ណ លើកឡើងបន្តថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជា​មាន​រោង​ចក្រ​ផ្គុំ​ដំឡើង​រថយន្តកាន់តែច្រើន ក្នុងនោះចំពោះ ការផ្គុំ និងដំឡើងរថយន្តនេះ មិនមែនមិន​យកពន្ធ​នោះ​ទេ​ គឺរាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ប្រមូលពន្ធជាធម្មតា គ្រាន់តែមាន ការ​អនុ​គ្រោះ​ពន្ធ​លើការនាំចូលគ្រឿងបន្លាស់មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បញ្ហានេះ រាជរដ្ឋាភិបាល​គួរ​មាន​ការ​ប្រយ័ត្នប្រយែង ផងដែរ ដើម្បីរក្សាការប្រមូលចំណូលសម្រាប់ជាតិ ព្រោះការ​ប្រមូល​ពន្ធ​ចេញ​ពី​ឧស្សាកម្មយានយន្តនេះមានចំនួនធំ។

សូមបញ្ជាក់ថា តាមរយបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ប្រមូល​ចំណូល​ពី​ការ​នាំ​ចូល​យានយន្ត ក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងបំណែកសម្ភារៈគ្រឿងបង្គុំ នៅ​ក្នុង​ឆ្នាំ ២០២៣, មានទំហំទឹកប្រាក់ជាង ១ ៣០០ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ឃើញថា ថយចុះជាង ៤០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm