អាស៊ាន​រំពឹង​ស៊ី​ហ្គេម​នៅ​កម្ពុជា​នឹង​បង្កើត​ប្រវត្តិសាស្ត្ររៀបចំ​ប្លែក​គេ អស្ចារ្យ​ជាងគេ និង​គួរ​ឲ្យសរសើរ​ជាងគេ​

2021/06/30 10:54:43 am        117

​ស៊ី​ហ្គេម៖ បណ្ដា​ប្រទេសស​មា​ជិ​ក​ក្រុមប្រឹក្សា​កីឡា​ស​អាស៊ីអាគ្នេយ៍ បាន​សម្ដែង​ការ​អបអរសាទរ​ជាថ្មីចំពោះ​វឌ្ឍនភាព និង​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​របស់​កម្ពុជា ក្នុង​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ហើយ​ប្រទេស​ជាច្រើនបាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា ស៊ី​ហ្គេម​នៅ​កម្ពុជានឹង​បង្កើត​ប្រវត្តិសាស្ត្រ​រៀបចំ​ប្លែក​ពី​គេ អស្ចារ្យ​ជាងគេ និង​គួរ​ឲ្យ​សរសើរ​ជាងគេ​ទៀត​ផង។​

​ការ​លើក​សរសើរ​កម្ពុ​ជា​នេះបន្ទាប់ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ធ្វើ​របាយការណ៍​សង្ខេប​អំពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍កាល​ពី​ពេល​ថ្មីៗ។ ​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​គូស​បញ្ជាក់​ថា បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើនបាន​ធ្វើ​ការ​អបអរ និង​កោតសរសើរចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ពិសេស​ជំហរ​គាំទ្រ​ពេញទំហឹង​នៃ​រាជរដ្ឋាភិបាល​របស់​ខ្លួន។ មិនតែប៉ុណ្ណោះបណ្ដា​ប្រទេស​ទាំងអស់ បាន​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ បណ្ដោះអាសន្ន​ចាប់ពី​ឆ្នាំ​២០២២ ទៀត​ផង ប្រសិនបើ​ស៊ី​ហ្គេម​នៅ​វៀតណាម​ពន្យារ​ដល់​ឆ្នាំក្រោយ​។​

​គួរ​បញ្ជាក់​ថា ទោះបី​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាមស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅឡើយ​ក្ដី តែ​កម្ពុជាបាន​ប្រកាន់​ជំហរ​ដ៏​រឹងមាំ ​ក្នុង​ការ​អនុវត្ត​ការងារ​តាម​ប្រតិទិន​របស់​ខ្លួន ដើម្បី​សម្រួច​ផែនការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នេះ សម្រាប់​ស៊ី​ហ្គេម​នឹង​ប្រារព្ធ​ពិធី​បើក​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នឹង​ដំណើរ​ការប្រកួត​ពី​ថ្ងៃ​ទី​១-១០ ខែ​មិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm