វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រៀបចំកម្មវិធីបោះជំរុំក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព»

2024/02/01 06:35:46 pm        810

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បាននឹងកំពុងរៀបចំ​កម្មវិធីបោះជំរុំ លើកទី៧ ក្រោម​ប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២៤។

បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកម្មវិធីបោះជំរុំ រយៈពេល៣ថ្ងៃនេះ គឺកំពុងរៀបចំ​ធ្វើ​ឡើង​នៅទី​តាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និង​ប្អូនៗនិស្សិតព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗទូទាំង​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​មាន​ចំនួន​៣៨៥១នាក់។

កម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព គឺជាមួយផ្នែក​នៃ​ការ​ប្រមូល​ផ្តុំ​យុវជន​កម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្រ​របស់​ជាតិ​ ដើម្បី​សិក្សា​ពី​របៀប​ នៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។

ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើត​ជា​បណ្តាញ​ទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត មានឱកាសពត់លត់ដំ និងបន្សាំខ្លួន​ជាមួយ​គ្រប់​ស្ថានភាពរស់នៅប្រចាំថ្ងៃ តាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយដែល​មាន​តម្លៃ​ជា​រូបីយ​ផង និងអរូបីយផង ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្តដែល នឹង​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ប្រកប​ដោយស្មារតីស្នេហាជាតិមាតុភូមិ និងក្លាយជាកំលាំងចលករយ៉ាងសកម្មក្នុងចលនា​កសាង និងការពារជាតិមាតុភូមិដែលមិនអាចឱ្យសត្រូវពីខាងក្រៅប្រមាថទានបាន​ឡើយ។

បើតាមវិទ្យាស្ថានការបោះជំរុំនេះត្រូវបានធ្វើឡើងចំនួន៧លើករួចមកហើយគិតចាប់ទាំងឆ្នាំ២០២៤នេះ ពោ​លគឺជំនាន់ទី១នៅឆ្នាំ២០០៦ ជំនាន់ទី២ នៅឆ្នាំ២០០៨ ជំនាន់ទី៣ នៅឆ្នាំ២០១១ ជំនាន់​ទី៤ នៅឆ្នាំ២០១៤ ជំនាន់៥ នៅឆ្នាំ ២០១៧ ជំនាន់ទី៦ នៅឆ្នាំ២០១៩ និងជំនាន់ទី៧ នៅ​ឆ្នាំ​២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        80
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm