កីឡដ្ឋាន​ស្ដាត​ចាស់​នឹង​បើកទ្វារ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​នៅ​ជុំ​ទី​២

2021/06/30 06:06:19 pm        33

​បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការ​ សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទបាន​ឲ្យ​ដឹង​ថា កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ឬ​កីឡដ្ឋាន​ស្ដា​ត​ចាស់នឹង​ត្រូវ​បើកទ្វារ ​ទទួល​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជានៅ​ជុំ​ទី​២ នា​ខែ​សីហា​ខាងមុខ បន្ទាប់ពី​កីឡដ្ឋាន​ដ៏​ចំណាស់​នេះបាន​ធ្វើ​ការ​ជួស​ជុល និង​កែ​លម្អ​រួចរាល់។​

​អគ្គលេខាធិការ​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៦ បណ្ដោះអាសន្ន​នេះ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះក្លិប​បាន​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត ​នៅ​ក្រោយ​ទីលាន​ជា​បណ្ដើរៗ​ហើយ នៅឡើយ​ទីលាន​ស្មៅ​ធម្មជាតិ តែ​ទើប​លុះ​លាស់​បាន​ប្រហែល ៧០%។ តែ​តាម​ផែនការ​រយៈពេល ១​ខែ​ទៀត ទីលាន​ថ្មី​នេះនឹង​អាច​ប្រើប្រាស់​បាន ខណៈ​ក្លិប​គ្រោង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ ការប្រកួត​លី​គ​កំពូល​កម្ពុជានៅ​ជុំ​ទី​២ នា​សីហា​ខាងមុខ។​ ​សូម​រំឭក​ថា កីឡដ្ឋាន​ស្ដា​ត​ចាស់​ត្រូវ​បាន​បើក​ការ​ដ្ឋាន​ជួសជុល និង​កែ​លម្អ​កាលពីដើម​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៥​ម៉ឺន​ដុល្លារជាមួយ​ការ​បំពាក់​នូវ​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ ខណៈ​ទីលាន​ប្រកួតនឹង​រក្សា​ប្រើ​ស្មៅ​ធម្មជាតិ ដែល​មាន​គុណភាព​ខ្ពស់ដូច​ទៅ​នឹង​កីឡដ្ឋាន Smart RSN របស់​ក្លិប​ភ្នំពេញ​ក្រោ​ន តែ​ផ្នែក​ខាងក្រោយ​ទីលាន​ដែល​ជា​កន្លែង​កម្ដៅ​សាច់ដុំ ត្រូវ​បាន​ប្ដូរ​ស្មៅ​សិប្បនិម្មិត​ជំនួស​វិញ។​

​លោក ខូវ ឆាយ ក៏បាន​បញ្ជាក់​ដែរ​ថា នេះ​គឺជា​ផែនការ​ជួសជុល​ដំណាក់កាល​ទី​១ ខណៈ​ចុង​ឆ្នាំ​២០២១ ឬ​ដើម​ឆ្នាំ​២០២២ ក្រុម​ជើង​ខ្លាំង​មួយនៃ​លី​គ​កំពូល​កម្ពុជា​នេះ នឹង​បន្ដ​ធ្វើ​ការ​កែលម្អ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ទ្រង់ទ្រាយ​ធំ​ក្នុង​ដំណាក់កាល​ទី​២ ដោយ​គ្រោង​វៃ​កន្លែង​អង្គុយ និង​វេទិកា​ចាស់​ចោលហើយ​សាងសង់​ឡើងវិញ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​ឯណោះ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm