ក្រសួងអប់រំ បើកយុទ្ធនាការទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្តង់ដាសាលារៀនគំរូ

2024/02/01 06:43:59 pm        272

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀប​ចំ​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ស្តង់ដាសាលារៀនគំរូ និងការលើកកម្ពស់​ស្តង់ដា​សាលា​រៀនគំ​រូ​ដោយ​វិធី​បង្រៀន​តាម​បែប​ថ្នាក់​រៀន​ត្រឡប់ និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំស្ថាបនានិយម ក្នុងគោលដៅជំរុញ​ដល់​ដំណើរ​ការ​បង្រៀន និងរៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងសម័យឌីជីថល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះ បានមានប្រសាសន៍ថា ស្តង់ដារសាលារៀនគំរូ គឺស្តង់ដា​សាលា​មធ្យម​សិក្សាគំរូ មិនសំដៅទៅរកការដាក់វិន័យ ឬទណ្ឌកម្ម ចំពោះនាយក គ្រូបង្រៀន សិស្ស សហគមន៍ ឬអ្នកពាក់ព័ន្ធ ដែលបំពេញការងារមិនបានទាន់ឆ្លើយតបស្តង់ដារទេ ប៉ុន្តែ​ជា​រង្វាស់ ឬមគ្គុទេសក៍ដឹកនាំអ្នកពាក់ព័ន្ធនានាឈានទៅដល់ ឬប្រសើរជាងស្តង់ដារ។

ដើម្បីជំរុញការសម្រេចឲ្យបានស្តង់ដាសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​ផ្តល់​អនុសាសន៍​ណែនាំមួ​យចំនួន ទៅកាន់គ្រូបង្រៀនគ្រប់រូប ដែលត្រូវតែចូលរួមជាចាំបាច់ មានដូចជា ស្វែង​យល់បន្ថែមពីយុទ្ធសាស្រ្ត និងចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំ និង​ជា​ពិសេស​ឯក​សារ​ណែនាំ​សម្រាប់ការអនុវត្ត និងសាកល្បងផលាស់ប្តូរដោយចាប់ផ្តើមចេញពីលទ្ធភាពដែលមាន និង​ដែលអាចអនុវត្តទៅបានភ្លាមជាដើម។

ក្នុងយុទ្ធនាការនេះដែរ លោកស្រី ស្រី សុផាន់នារី នាយិកាសាលាបឋមសិក្សា មិត្តភាព បាន​ប្តេជ្ញា​ចិត្ត​ថា នឹងខិតខំពង្រឹងគុណភាពវិស័យអប់រំនៅតាមសាលារៀនឲ្យកាន់តែរឹងមាំថែមទៀត ជា​ពិសេស​ក្នុង​សម័យសង្គមឌីជីថលនេះ គឺដើម្បីឲ្យមានដំណើរការប្រកបទៅដោយគុណភាព និង​ប្រសិទ្ធ​ភាព សម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។

សូមជម្រាបថា ការដាក់ឲ្យអនុវត្តស្តង់ដាសាលារៀនគំរូ មានគោលបំណង​លើក​កម្ពស់​កំណែ​ទម្រង់​វិស័យ​អប់រំ​ពី​មត្តេយ្យសិក្សាទៅមធ្យមសិក្សា ហើយគ្របដណ្តប់​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់ នៃ​ការ​អប់រំ ក៏ដូចជាដើម្បីពង្រឹងស្វ័យគ្រប់គ្រងសាលាមធ្យមសិក្សា និងលើក​កម្ពស់​ការ​ផ្តល់​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដើម្បីផ្តល់ឱកាស​ឲ្យ​សិស្សា​នុសិស្ស​បាន​ប្រកបដោយពុទ្ធិសម្បទា បំណិនសម្បទា និងចរិយាសម្បទា សម្រាប់ជីវិតនិងការងារ និង​ត្រៀមខ្លួនបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ឬចូលក្នុងទីផ្សារការងារ។ ដោយឡែក ការអនុវ​ត្ត​ស្តង់ដា​សលារៀនគំរូ បានផ្សារភ្ជាប់ពីការបណ្តុះបណ្តាលគ្រូ ការបណ្តុះបណ្តាលនាយក ការរៀន និង​ការ​បង្រៀននៅសាលារៀន ហើយតម្រង់ការជួយគាំទ្រពីដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន ក៏​ដូច​ជា​មាតាបិតា សម្រាប់ការអភិវឌ្ឍសាលារៀន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm