ខេត្តព្រះវិហារ អ្នកសារព័ត៌មានចំនួន ៣៥នាក់ បានចុះបញ្ជីមកពី២១អង្គភាព

2024/02/01 06:48:06 pm        301

ព្រះវិហារ៖ ខេត្តព្រះវិហារ អ្នកសារព័ត៌មានចំនួន៣៥នាក់មកពី២១អង្គភាព បានចុះបញ្ជីប្រចាំ នៅក្នុងខេត្ត ដែលបានរួមចំណែកយ៉ាងសំខាន់​ក្នុងការចុះយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាព ​សមិទ្ធផលនានា​នៅក្នុងខេត្ត ក្នុងនោះ​មានគេហទំព័រ ០៨អង្គភាព ស្មើនិង១៩នាក់, ទូរទស្សន៍ ១២អង្គភាព មាន១៥នាក់ និង កាសែតចំនួន ០១អង្គភាព ០១នាក់។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ថ្លែងបែបនេះ នាថ្ងៃទី៣១ ខែមករា ម្សិលមិញនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពការងារ សម្រាប់ ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ស្តាប់បញ្ហា ប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់ តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ទាំងប្រាំ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត។

នាឱកាសនោះលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានឱ្យដឹងទៀតថា រយៈពេល០១​ឆ្នាំ២០២៣​ ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន បានចុះយក ព័ត៌មានពី​សកម្មភាព​របស់ថ្នាក់​ដឹកនាំ​ខេត្ត បណ្ដាមន្ទីរវិស័យ និងតាមមូលដ្ឋាននានាក្នុងភូមិ សាស្ដ្រខេត្តសរុបចំនួន ២៨៧លើក​ ក្នុងនោះបានផលិតជាព័ត៌មានខ្លីចំនួន ១៤៣ព័ត៌មាន, បាន ធ្វើការផ្សព្វផ្សាយព័ត៌មាន​នៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន ២២៣ព័ត៌មានវីឌីអូ និង១៩៦ ព័ត៌មានរូបភាព, បង្ហោះវីឌីអូលើ Youtube ចំនួន ៥៦ព័ត៌មាន និងTiktok ចំនួន ៤១ព័ត៌មាន, និងធ្វើការផ្សព្វផ្សាយផ្សាយ​នៅវិទ្យុជាតិភ្នំត្បែង ៩៧MHz បានចំនួន ១៥,៥៣៤អត្ថបទ។

ថ្លែងក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែង ​ក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ ​រហូតទទួលបាននូវការកោតសរសើរ ​ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ពិសេសពីសំណាក់ឯកឧត្តមអភិបាលខេត្ត។

តែទោះបែបនេះក្ដី លោកក៏បានជម្រុញណែនាំបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយក ចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរ ប្រកបដោយគុណភាព និង​ឈរលើវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ​លើសពីនេះត្រូវបង្កើន កិច្ចសហការឱ្យ​បាន​ជិតស្និទជាមួយបណ្ដាមន្ទីរវិស័យ រដ្ឋបាលក្រុងស្រុក ដើម្បីផលិតបទយក ការណ៍អំពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់ខេត្តឱ្យបានផុលផុស៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm