បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់មន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្ត ត្រូវពង្រឹងលើចុះបញ្ជីវត្តមានឱ្យបានជាប្រចាំទាំងមន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ចាប់ពីពេលនេះតទៅ មុននឹងចាប់ផ្តើមអនុវត្តការចុះវត្តមានការបែប Digital តាមរយៈការស្កែនមេដៃ រៀងរាល់ម៉ោងធ្វើការ ចាប់ពីខែមេសានេះតទៅ ដើម្បីឱ្យការអនុវត្តការងារបានល្អប្រសើរប្រកបដោយទំនួសខុសត្រូវ។

ឯកឧត្តម អ៊ុំ រាត្រី ណែនាំបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត នៃរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នានោះឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅលើការចុះបញ្ជីវត្តមានរបស់មន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្ត ដោយពង្រឹងលើខេត្តចុះវត្តមានជាប្រចាំ តាមអង្គភាពនីមួយៗត្រូវតាមដានរាល់ការអនុវត្តការងាររបស់មន្ត្រី និងបានព្រមានចំពោះមន្ត្រីណាដែលមិនបានអនុវត្ត និងអវត្តមានច្រើនចាប់ពី៣ខែ ដោយគ្មានមូលហេតុច្បាស់លាស់ និងត្រូវដកចេញពីក្របខណ្ឌ។

សូមបញ្ជាក់ថា មន្ត្រីរាជការទាំងអស់ រួមទាំងគណៈអភិបាល ក្នុងរចនាសម្ព័ន្ធសាលាខេត្ត សរុបចំនួន ១៣៥នាក់/ស្រី៤០នាក់ ។ មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៥០នាក់/ស្រី២៧នាក់ និងមន្ត្រីមន្ត្រីស្ម័គ្រចិត្ត សរុបចំនួន ៥១នាក់/ស្រី ៣៤នាក់៕ អត្ថបទ៖ រឿង ចន្ទ្រា






