អ៊ីស្រាអែល៖ ទីភ្នាក់ងារ UNRWA ត្រូវតែបិទ ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា

2024/02/01 07:43:53 pm        242

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យបិទទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ខណៈកងកម្លាំងរបស់លោក បានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតទៅលើតំបន់ហ្កាហ្សា ក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។

ម្ចាស់ជំនួយរួមទាំងសហរដ្ឋអាមេរិក បានផ្អាកការផ្តល់មូលនិធិដោយរង់ចាំការស៊ើបអង្កេត ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយទាំងអស់ និយាយថាការបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA នឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។

ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចឈ្មោះ ទីភ្នាក់ងារ UNRWA ដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ជនភៀសខ្លួនពីសង្គ្រាមនៅក្នុងការបង្កើតរបស់អ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ ហើយប្រជាជនជាងពាក់កណ្តាលនៅតំបន់ហ្កាហ្សាស្វែងរកជំនួយជាប្រចាំថ្ងៃ។

យោងតាមការិយាល័យបានឲ្យដឹងថា លោក Netanyahu បាននិយាយទៅកាន់គណៈប្រតិភូអង្គការសហប្រជាជាតិ ដែលមកធ្វើទស្សនកិច្ចថា «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិខ្លួនឯង យល់ថា បេសកកម្មរបស់ទីភ្នាក់ងារ UNRWA ត្រូវបញ្ចប់។

លោកបាននិយាយថា ទីភ្នាក់ងារ UNRWA គួរតែត្រូវបានជំនួសដោយទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត ប្រសិនបើយើងនឹងដោះស្រាយបញ្ហានៅតំបន់ហ្កាហ្សា ខណៈយើងមានបំណងធ្វើបន្ត។ ប្រទេសមហាអំណាចពិភពលោក សង្ឃឹមថានឹងទប់ស្កាត់ជម្លោះកាន់តែរីកធំ ប៉ុន្តែភាពតានតឹងនៅមជ្ឈិមបូព៌ា នៅតែមានកម្រិតខ្ពស់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេនឹងបន្តវាយប្រហារនាវាចម្បាំងអាមេរិក និងអង់គ្លេស នៅសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm