អង់គ្លេស​បញ្ចប់​ការ​រង់​ចាំ ៥៥​ឆ្នាំ​ដើម្បី​យកឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ចាញ់​ធ្លាក់​

2021/06/30 12:10:04 pm        126

បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ បាន​បញ្ចប់​ការ​ទន្ទឹង​រង់​ចាំ​រយៈពេល ៥៥​ឆ្នាំ​ក្នុង​ការ​ទម្លាក់​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នៅ​វគ្គ​ចាញ់​ធ្លាក់ ​ក្រោយ​យក​ឈ្នះ ២-០ យប់មិញ​វគ្គ ១៦​ក្រុម​ចុងក្រោយ Euro ២០២០​។

​​ខ្សែប្រយុទ្ធ Manchester City, Raheem Sterling ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​ទី​៧៥ ដែល​ជា​គ្រាប់​ទី​៣ របស់​គេ​នៅ Euro ២០២០ នេះ​ពី​ការ​បញ្ជូន​របស់ Luke Shaw​។ ខ្សែប្រយុទ្ធ​ជើងចាស់​អាល្លឺម៉ង់ Thomas Muller គួរតែ​រក​គ្រាប់​តាម​ស្មើ​បាន​សំរេច​តែ​ឱកាស​មួយ ​ទល់នឹង​មួយ​ជាមួយ​អ្នក​ចាំ​ទី Jordan Pickford ខ្សែប្រយុទ្ធ Bayern Munich បែ​ជា​ស៊ុត​ខុស​គោលដៅ​ទៅវិញ​។ ក្រោយ​មក​ខ្សែ​ប្រយុទ្ធ Spurs, Harry Kane ជា​អ្នកធានា​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ​អង់គ្លេស​យកឈ្នះ​អាល្លឺម៉ង់ ២-០ ឡើង​វគ្គ ៨ក្រុម​ចុង​ក្រោយ ពី​ការ​បញ្ជូន​របស់​កីឡាករ​បម្រុង​ផ្លាស់​ចូល Jack Grealish​។​ ​ជ័យជំនះ​នេះ​ធ្វើ​អោយ​អង់គ្លេស​ឡើង​ជួប​អ៊ុយ​ក្រែ​ន​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​យកឈ្នះ​ស៊ុយ​អែត ២-១ ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​។ នេះ​​ជា​ជ័យជំនះ​ដំបូង​របស់​អង់គ្លេស​លើ​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Wembley ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ធំ​បែបនេះ​តាំងពី​ឆ្នាំ១៩៦៦ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​។

​​អង់គ្លេស​ក៏បាន​ក្លាយ​ជា​ក្រុមទី​ពីរ​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ ​នៃ​ការប្រកួត​ពាន​អឺរ៉ុប​ដែលមិន​របូត​គ្រាប់​បាល់​សោះ ៤ប្រកួត​ជាប់​គ្នា ​បន្ទាប់ពី​អាល្លឺម៉ង់​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ២០១៦​។

​Raheem Sterling ស៊ុត​បញ្ចូល​ទី ១៥គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​អង់គ្លេស ២០លើកចុងក្រោយ​បន្ទាប់​ពីមុន ២០លើក​នេះ Sterling រក​មិនបាន​គ្រាប់​បាល់​សោះ ២៧ប្រកួត​ជាប់​គ្នា​។

​​Harry Kane នៅពេលនេះ​រកបាន​គ្រាប់​បាល់​ឱ្យ​អង់គ្លេស ៣០គ្រាប់​ហើយ​ក្រោម​ការដឹកនាំ​របស់ Gareth Southgate​។ ​Harry Kane នៅពេលនេះ​តាម​ស្មើ​ស្ថិតិ​របស់ Wayne Rooney ហើយ​ដែល​រកបាន ៧គ្រាប់​សរុប​ក្នុង​ព្រឹត្តិការណ៍​បាល់​ធំៗ ខណៈ​អ្នក​នាំមុខគេ​នៅតែ​ជា Lineker ១០គ្រាប់ និង Alan Shearer ៩គ្រាប់​។​

​​ដោយឡែក​សរុប​រួម​នៅពេលនេះ Euro ២០២០ រកឃើញ ៨ក្រុម​ឡើង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​អស់ហើយ​រួមមាន​៖ ស្វ៊ី​ស​ជួប​អេ​ស្ប៉ា​ញ និងប៊ែ​ល​ហ្សិ​ក​ជួប​អ៊ីតាលី​នៅ​ថ្ងៃទី២ ខែកក្កដា ឆេ​ក​ជួប​ដា​ណឺ​ម៉ាក និងអង់គ្លេស​ជួប​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី៣ ខែកក្កដា​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm