កម្ពុជា ស្នើUNអនុម័តលើឯកសារកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឆ្នាំ២០២៤-២០២៨

2024/02/01 08:47:23 pm        272

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​នៅ​ក្នុងកិច្ចប្រជុំ First Regular Session 2024 of the Executive Board of UNDP នា​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នៃ​សហរដ្ឋ​អាមេរិក។

គោលដៅចម្បង នៃកិច្ចប្រជុំគឺដើម្បី​ពិចារណាអនុម័ត​ឯកសារ​កម្ម​វិធី​ប្រចាំ​ប្រទេស​របស់​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ ឆ្នាំ២០២៤-២០២៨ (UNDP Country Programme Document - CPD 2024-2028) សម្រាប់អនុវត្តនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសសមាជិក, ប្រទេសសង្កេតការណ៍ និង​គណៈ​កម្មាធិការ​ប្រតិបត្តិ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ចូល​រួម​ថ្លែង​ការណ៍​គាំទ្រ​ជាផ្លូ​វ​ការ​លើ ឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ ដោយ​បាន​បង្ហាញ​អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និង​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកសារ​កម្ម​វិធី​ប្រចាំ​ប្រទេស​ខាង​លើ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយបាន​តម្រឹម​គោលដៅ​អាទិភាព​នៃ​ឯកសារ​កម្ម​វិធី​ជាមួយ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​តាម​វិស័យ​របស់​កម្ពុជា និងវិស័យអាទិភាព នៃ​ក្រប​ខ័ណ្ឌ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឆ្នាំ២០២៤-២០២៨ (UNSDCF 2024-2028)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅអាទិភាព ទាំង​នេះនឹ​ង​ឆ្លើយ​តប​ទៅ​នឹង​វិស័យ​អាទិភាព​កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីរួម​ចំណែក​ដល់​ការ​អនុវត្ត​គោលដៅអភិវឌ្ឍន៍កម្ពុជា ។ គោលដៅអាទិភាពរួមមាន ១) ការពន្លឿន ​កំណើន​ប្រកប​ដោយបរិយាប័ន្ន ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ២) សកម្មភាព និង​ដំណោះ​ស្រាយពាក់ព័ន្ធនឹងអាកាសធាតុសម្រាប់កំណើន និងសុខុមាលភាព និង (៣) ការអភិវឌ្ឍសង្គម ដោយ​ផ្តោត​ការពង្រឹង ស្ថាប័ន លំហសង្គម និងការចូលរួម និងបរិវត្តកម្មឌីជីថល។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែង អំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែល​បានផ្តល់កិច្ចសហការ​ដ៏ជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើ​សុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ឱ្យ​ពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ​២០២៤-២០២៨ សម្រាប់កម្ពុជា៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        80
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm