មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញនាយកដ្ឋានមន្ទីរពេទ្យ បង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស

2024/02/01 09:51:49 pm        85

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានជម្រុញនាយកដ្ឋានមន្ទីរពេទ្យ បង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃអំពី «វឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្តិភាព គុណភាព និងនិរន្តរភាព» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត រដ្ឋលេខាធិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ទទួលភារកិច្ចកិច្ចការគុណភាពសេវាថែទាំព្យាបាល និងតាមដានត្រួតពិនិត្យប្រព័ន្ធបញ្ជូនជំងឺ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពីឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ អនុប្រធានមន្ទីរពេទ្យ និងចូលរួមតាមប្រព័ន្ធអនឡាញហ្ស៊ូម នៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី-ខេត្ត, នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ពីយន្តការ និងគោលការណ៍ក្នុងការពង្រឹងនូវសុវត្តិភាព គុណភាពសេវាថែទាំព្យាបាល ក្នុងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលក្នុងនោះបានរៀបរាប់រំលឹក និងចែករំលែកបទពិសោធន៍ ពីសារគន្លឹះសំខាន់ៗ អំពីគុណភាពក្នុងការថែទាំ ព្យាបាលអ្នកជំងឺ និងការសង្គ្រោះបន្ទាន់ ព្រមទាំងបានផ្តល់ជូនអនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវបន្តខិតខំតាមដានការអនុវត្តនូវគោលការណ៍សុវត្ថិភាព គុណភាព និងនិរន្តរភាពនៃសេវា និងការខិតខំទាំងឡាយ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី និងថ្នាក់ដឹកនាំទទួលភារកិច្ច តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ បានផ្តាំផ្ញើអោយបន្តបង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិតទទួលខុសត្រូវនៃអង្គភាពនីមួយៗ លើកិច្ចការពង្រឹងគុណភាពសេវារបស់ខ្លួន និងបន្តកិច្ចសហការគ្នាអោយបានកាន់តែទូលំទូលាយប្រសើរថែមទៀត ក្នុងការពង្រឹងនូវគុណភាពថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm