FBI អះអាងថា ក្រុមចោរព័ត៌មានវិទ្យារដ្ឋចិន បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក

2024/02/01 10:16:02 pm        191

FBI បាននិយាយថា សហរដ្ឋអាមេរិក បានព្យាយាមដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងលួចចូលរបស់ក្រុមដែលគាំទ្រដោយរដ្ឋរបស់ចិន ដែលបាននិងកំពុងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជាបណ្តាញអគ្គិសនី និងបំពង់បង្ហូរប្រេងជាដើម។

ប្រធាន FBI បានប្រាប់សមាជិកសភាថា ខ្លួនបានអនុវត្តយុទ្ធនាការមួយ ដើម្បីបិទក្រុម «Volt Typhoon» ។

លោក គ្រីស្ទូហ្វឺ វ្រេ (Christopher Wray) បានចោទប្រកាន់ថា ក្រុមនោះ បានលួចចូលទៅក្នុងឧបករណ៍ភា្ជប់បណ្តាញ(Router)ការិយាល័យចាស់ៗរាប់រយគ្រឿង ដើម្បីចូលលួចទិន្នន័យអំពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលចិន នៅមិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះ នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ រដ្ឋាភិបាលនេះ បានបដិសេធការចោទប្រកាន់អំពីសង្គ្រាមអ៊ីនធឺណិតដែលឧបត្ថម្ភដោយរដ្ឋប្រឆាំងនឹងប្រទេសដទៃទៀត ហើយខ្លួនក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា «អាណាចក្រលួចព័ត៌មានវិទ្យាដ៏ធំបំផុតរបស់ពិភពលោក និងជាចោរអ៊ីនធឺណិសកល។

កាលពីថ្ងៃពុធ លោក វ្រេ បានប្រាប់គណៈកម្មាធិការសភាអាមេរិកថា ប្រទេសចិន កំពុងមានចេតនាដាក់មូលដ្ឋាន ដើម្បីបង្ខូចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍នៃជម្លោះអរិភាព។

កិច្ចខិតខំប្រឹងប្រែងលួចព័ត៌មានវិទ្យារបស់ក្រុម «Volt Typhoon» បានកើតឡើងជាលើកដំបូង កាលពីខែឧសភាឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Microsoft បានព្រមានថា ក្រុមនេះ បានកំណត់គោលដៅលើទ្រព្យសម្បត្តិសាធារណៈជាច្រើនរួមទាំងការលួចចូលទៅក្នុងគណនីអ៊ីមែលរបស់រដ្ឋាភិ       បាលផងដែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        2
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm