ឥណ្ឌាបង្ហាញផែនការគ្រោងចំណាយជាង ១៣៤ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ

2024/02/02 12:49:13 am        266

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះ បានបង្ហាញផែនការចំណាយជិត ១៣៤ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តោតលើកំណែទម្រង់រយៈពេលវែង ដើម្បីជំរុញកំណើន និងទប់ស្កាត់គម្លាតសារពើពន្ធ ទោះបីជាមានសម្ពាធក្នុងការដំឡើងការចំណាយនៅមុនការបោះឆ្នោតក៏ដោយ។

គោលដៅឱនភាពសារពើពន្ធ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ត្រូវបានកាត់បន្ថយមកត្រឹម ៥,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណឱនភាពដែលត្រូវបានកែប្រែចំនួន ៥,៨ភាគរយ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ លោកស្រី Sitharaman បាននិយាយថា៖ «៥ឆ្នាំបន្ទាប់នឹងក្លាយជាឆ្នាំនៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុន និងជាពេលវេលាមាស ដើម្បីសម្រេចក្តីក្ដីសុបិននៃប្រទេសអភិវឌ្ឍន៍ឥណ្ឌា ត្រឹមឆ្នាំ២០៤៧»។

គួរបញ្ជាក់ដែរ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើនការចំណាយលើផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីជាមធ្យោបាយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។

ថវិកានេះបានព្យាករពីការកើនឡើងនៃការចំណាយមូលធនលើគម្រោងរយៈពេលវែងបែបនេះ ១១ភាគរយផ្សេងទៀត កាលពីឆ្នាំមុន ដោយឡើងដល់ ១១,១សែនកោដិរូពី (១៣៣,៨០ពាន់លានដុល្លារ) ទោះបីជាការចំណាយសរុបរបស់រដ្ឋាភិបាលកើនឡើងក្នុងកម្រិតយឺតជាង ៦ភាគរយក៏ដោយ។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធក៏នឹងផ្តល់ប្រាក់កម្ចីចំនួន ១,៣សែនកោដិរូពី ជាប្រាក់កម្ចីរយៈពេលវែងដល់បណ្ដារដ្ឋនានា ដើម្បីចំណាយលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។

អ្នកវិភាគបាននិយាយថា នាយករដ្ឋមន្ត្រីលោក Narendra Modi កំពុងនាំមុខការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្ងាយ ដោយសារតែប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក ហើយរដ្ឋាភិបាលស្ថិតនៅក្រោមសម្ពាធតិចតួច ក្នុងការប្រកាសពីគម្រោងប្រជានិយម។ ថវិកាបណ្តោះអាសន្ន សម្រាប់ឆ្នាំ២០២៤-២០២៥ ត្រូវបានគេមើលឃើញថា ជានិវេទន៍សេដ្ឋកិច្ច សម្រាប់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាចរបស់លោក Modi ដែលផ្តល់សញ្ញាដល់ទីផ្សារអំពីផែនការរបស់ខ្លួន សម្រាប់ការពង្រឹងសារពើពន្ធ ការខ្ចីប្រាក់ និងគោលនយោបាយយកពន្ធនាពេលអនាគត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm