
អ្នកដេរស្បែកជើងដែលបាត់បង់ទីជម្រកក្នុងក្រុងហ្កាហ្សា លោកអាសមេត ហូថុត(Ahmed Hothot) បាននិយាយថា តម្រូវការស្បែកជើងដែលត្រូវជួសជុលបានកើនឡើងយ៉ាងខ្លាំង នៅក្នុងពេលសង្រ្គាម ដែលអ្នកស្រុកហ្កាហ្សាជាច្រើននាក់ មិនអាចរកទិញស្បែកជើងថ្មីបាន ដោយសារតែស្ថានការណ៍ថ្មីៗក្នុងតំបន់ហ៊ុមព័ទ្ធមិនអំណោយផល។
លោក ហូថុត បាននិយាយថា មុនសង្រ្គាមយើងធ្លាប់ធ្វើការបានតិច ប៉ុន្ដែឥឡូវនេះ យើងបានចាប់ផ្ដើមធ្វើការកាន់តែច្រើនជាងមុន ពីព្រោះមនុស្សជាច្រើនមិនមានប្រាក់ដើម្បីទិញស្បែកជើងថ្មីបាន។ លោកបន្ដថា ស្បែកជើងដែលធ្លាប់ប្រើមានតម្លៃត្រឹមតែ ១៥សេកែល(ប្រាក់ប៉ាលេស្ទីន)ស្មើនឹង (៤.១២ដុល្លារ)ប៉ុន្ដែឥឡូវតម្លៃឡើង ៨០សេកែល(ស្មើនឹង២១.៩៨ដុល្លារ)។
ជាងដេស្បែកជើងរូបនេះបន្ថែមថា ស្របពេលដែលកង្វះអគ្គីសនី និងម៉ាស៊ីនប្រើប្រាស់ ដូច្នេះ គេបាន ងាកទៅជួសជុលស្បែកជើងអតិថិជនដោយដៃវិញ៕