តាកែវ ៖ ស្រុកបាទី ថ្ងៃព្រហស្បតិ៍ ទី០១ កុម្ភៈ ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុក បាទី បានអញ្ជេីញចូលរួមសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សក្នុងស្រុកបាទី មានចំនួន១៥ឃុំ បន្ទាប់មក លោកមេធាវី ឈិត បូរ៉ា វុធ ជាប្រធានក្រុមការងារ និងសហការីចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ក៏បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាអង្គបោះឆ្នោតឃុំកណ្តឹងនិងសមាជិកក្រុមប្រឹក្សាបក្សឃុំ ដើម្បីណែនាំអំពីផែនការនិងការត្រៀមលក្ខណៈក្នុងការរៀបចំទៅចូលរួមបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ខែកុម្ភ: ឆ្នាំ២០២៤ នៅខេត្តតាកែវនាពេលខាងមុខ ។ ឆ្លៀតឱកាសនោះផងដែរលោកមេធាវី ឈិត បូរ៉ា វុធ និងសហការីក៏បានចូលពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្ដឹង ដើម្បីត្រៀមលក្ខណ:ជួសជុលឡើងវិញផងដែរ៕ដោយ ៖ ធានី







