អាជ្ញាធរខេត្តត្បូងឃ្មុំ ដាក់វិធានការក្តៅទប់ស្កាត់ជនខិលខូចចូលកាប់ទន្ទ្រាន​តំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

2024/02/02 05:35:14 pm        160

ត្បូងឃ្មុំ ៖ ក្រុមការងារគណៈកម្មការទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុង​ភូមិសាស្ត្រ​ស្រុកក្រូចឆ្មារ ដឹកនាំដោយលោក សាំង សែន សមាជិកគណៈកម្មការ និងជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំយកអង្ករចំនួន ៤០០​គីឡូក្រាម និងថវិការបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ចំនួន ៨លានរៀល ជូន​ដល់​កម្លាំង​ចំរុះទាំងបីប្រភេទ នៅចំនួន៤ទីតាំងក្នុងភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពុងឈរ​ជើង​ការពារ​ និងទប់ស្កាត់ជនខិតខូចដែលមានបំណង​មកកាប់ទន្ទ្រានតំបន់ព្រៃលិចទឹក។

លោក សាំង សែន មានប្រសាសន៍ថា ដើម្បីការពារផលប្រយោជន៍រួមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដាក់ចេញវិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់បំផុត ក្នុង​ការ​ទប់ស្កាត់​ជនខិលខួច​ដែល​មាន​បំណង​មក​ឈួស​ឆាយ​រំលោភ​យក​ដីព្រៃលិច​ទឹក​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ក្រូចឆ្មារ ដោយបានដាក់កម្លាំការពារជាប្រចាំចំនួន ៤ទីតាំង។ ជាការ​លើក​ទឹកចិត្ត​ចំពោះ​បងប្អូន​​​ដែល​មកឈេជើងឯកឧត្តមបណ្ឌិត ក៏បានរៀបចំអង្ករ និងថវិការ មួយ​ចំនួន​មក​ប្រគល់​ជូន​កង​កម្លាំង​ទាំង​៣ប្រភេទដោយក្នុង១ទីតាំងទទួលបានថវិការ ២លានរៀនជារៀងរាល់ខែ រួមទាំង​អង្ករផងដែរ ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បាន​ចេញសេ​ចក្ដី​ជូន​ដំណឹងស្ដីពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩ ឃុំ ក្នុង​ចំណោម ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ និងបានរៀបចំកម្លាំងចំរុះ ដែល​ត្រូវ​ឈរ​ជើង​ល្បាត​ជា​ប្រចាំ​តាមបណ្តាទីតាំងសំខាន់ៗចំនួន ៤ រួមមាន ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក , ទីតាំងទី២៖ តំបន់ពស់អំបែង គ្រប់ដណ្តប់ឃុំទួលស្នួល , ទីតាំងទី៣៖ តំបន់ចម្ការចិន គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង និងទីតាំងទី៤ តំបន់​ខ្នងព្រែក គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី។

ប្រសិន​បើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមាន​សមាសភាព​៧នាក់ ក្នុងមួយទីតាំង គឺមានសិទ្ធិពេញលេញ ក្នុងការបង្ក្រាប និងចាប់ខ្លួន ទៅតាម​វិធានការ​ច្បាប់។ ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋាន ត្រូវ​តែជួយ​ការពារ​ទប់ស្កាត់​ការ​ទន្ទ្រាន​ទៅ​លើ​ដី​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុកក្រូចឆ្មារ ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រ​ចម្រុះ​នានា​នៅ​តំបន់​ព្រៃលិច​ទឹកឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។

ជាមួយគ្នានោះ ដើម្បីរក្សាផលប្រយោជន៍រួម អាជ្ញាធរ​ខេត្តត្បូងឃ្មុំ​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់អស់ពិសេសបងប្អូនក្នុងស្រុកក្រូចឆ្មារ សូមមេត្តាចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយ​មិន​ត្រូវឆ្លៀតឱកាសចូលទន្ទ្រានយកធ្វើជាកម្មសិទ្ធិនោះទេ ព្រោះថា បើនៅតែបំពាន គឺ​ប្រាកដ​ជាត្រូវចាប់ខ្លួនដោយគ្មានការលើកលែង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm