ក្រុមអ្នកជំនាញ UN សម្តែងការព្រួយបារម្ភចំពោះការកើនឡើង នៃចំនួនអ្នកសារព័ត៌មាន​ដែលត្រូវបានសម្លាប់នៅហ្កាហ្សា

2024/02/02 05:43:57 pm        84

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងព្រួយបារម្ភ ចំពោះការកើនឡើងនៃចំនួនសារព័ត៌មានដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដោយ​បានបដិសេធយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល «ចេតនា»ជាក់ស្តែង ដើម្បី​បំបិទ​ការរាយ​ការណ៍​រិះគន់​។

អ្នកជំនាញចំនួន៥រូប បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយថា «កម្រណាស់ដែល​អ្នក​សារព័ត៌មាន​បានរងផលវិ​បាក​ដ៏​ធ្ងន់ធ្ងរបែប​នេះ​សម្រាប់​ការ​ធ្វើ​ការងារ​របស់​ពួក​គេ​ដូច​អ្នក​នៅ​តំបន់​ហ្កាហ្សា​នា​ពេលបច្ចុប្បន្ន»។

របាយការណ៍របស់UNបង្ហាញថា យ៉ាងហោចណាស់អ្នកកាសែត ១២២នាក់ និងបុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងទៀត ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់​តាំង​ពីសង្រ្គាម បានផ្ទុះឡើងនៅទីនោះ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាស នៅ​ក្នុង​ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានសម្លាប់សារព័ត៌មានអ៊ីស្រាអែល ៤នាក់ផងដែរ កាលពីថ្ងៃទី៧ ខែតុលា ខណៈដែលអ្នកកាសែតបីនាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅ​ផ្នែក​ខាងលីបង់នៃព្រំដែនរបស់ពួកគេ។

ក្រុម​អ្នកជំនាញ បាននិយាយថា៖«យើងមានការភ្ញាក់ផ្អើលចំពោះចំនួនអ្នកសារព័ត៌មាន និង​បុគ្គលិក​​ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានសម្លាប់ វាយប្រហារ រងរបួស និងឃុំខ្លួន នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាពិសេសនៅតំបន់ហ្កាហ្សាក្នុងប៉ុន្មានខែថ្មីៗនេះ»។

ក្រុម​អ្នកជំនាញឯករាជ្យ ដែលត្រូវ​បាន​តែងតាំង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែមិននិយាយក្នុងនាមអង្គការសហប្រជាជាតិ បាននិយាយថា ពួកគេបានទទួល «របាយការណ៍ដែលរំខានថា ទោះបីជាត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ដោយពាក់អាវធំ និង​មួកសុវត្ថិភាព ដែលមានសញ្ញាថា«សារព័ត៌មាន» ឬធ្វើដំណើរ​ដោយ​រថយន្ត​សារ​ព័ត៌មាន​ក៏ដោយអ្នកសារព័ត៌មាន នៅត្រូវបានគេវាយប្រហារដែរ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm