ក្រសួងកសិកម្មនឹងបើកវគ្គបណ្តុះបណ្តាលដំបូងពាក់ព័ន្ធរបៀបធ្វើការងារជូនមន្ត្រីកសិកម្មឃុំ នៅសប្ដាហ៍ក្រោយ

2024/02/02 07:10:13 pm        248

ក្រុមកាងារក្រសួងកសិកម្ម នៅថ្ងៃទី២ ខែកុម្ភៈនេះ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ទីតាំង​បើក​វគ្គ​បណ្តុះ​បណ្តាល​ដំបូង ពាក់ព័ន្ធរបៀបធ្វើការងារទូទៅជូនមន្ត្រីកសិកម្មឃុំ ២៥០ នាក់ នៅ​សកលវិទ្យាល័យ​ភូមិន្ទកសិកម្មចំការដូង ដែលការបណ្តុះបណ្តាលដំបូងនេះនឹងរៀបចំនៅថ្ងៃទី៥ ខែ​កុម្ភៈ​សប្តាហ៍ក្រោយនេះ។

លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកុម្ភៈនេះថា កាលពីចុងឆ្នាំ ២០២៣ កន្លង​មកនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម បាន​សហការ​រៀបចំ​ប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់រួចហើយ នៅសប្តាហ៍ក្រោយនេះ ក្រសួងកសិកម្ម​នឹង​អញ្ជើញ​បេក្ខ​ជនបេក្ខនារីដែលទើបប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីកសិកម្មឃុំទាំងនោះ មកទទួល​ការ​បណ្តុះ​បណ្តាល​ដំបូងទាក់ទងនឹងការងារទូទៅរបស់ក្រសួងកសិកម្ម និងតួនាទីភារកិច្ច​មន្ត្រី​កសិកម្ម​ឃុំ​ការ​របៀបធ្វើការងារនានាទៀត មុននឹងបញ្ជូន​មន្ត្រី​កសិកម្ម​ឃុំ​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​ធ្វើ​ការងារជាមួយកសិករនៅតាមឃុំគោលដៅរបស់គេ។

លោក ទី ចាន់ណា បន្តថា បន្ទាប់​ពី​មន្ត្រី​កសិកម្ម​ឃុំ​ទទួល​ការ​បណ្តុះ​បណ្តាល​ដំបូង​រយៈ​ពេល​១០​ថ្ងៃ​រួ​ចហើយ ក្រសួងកសិកម្ម និងសហការជាមួយក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ និង​ស្ថាប័ន​នានា​ទៀត ផ្តល់ការបណ្តុះបណ្តាលរបៀប និងវិធីសាស្ត្រធ្វើការងារផ្សព្វផ្សាយកសិផលជូនកសិករ បណ្តុះ​បណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បណ្តុះបណ្តាលរបៀបប្រមូលទិន្នន័យស្ថិតិ បច្ចេក​ទេសកសិកម្មដំណាំស្រូវ ដាំដំណាំង ផលិតកម្មសត្វ វារីវប្បកម្ម និងសហគមន៍​កសិកម្ម​ទំនើប​ជា​ដើម​។

ឯកឧត្តម យង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ក្នុង​រយៈ​ពេល​មួយខែពេញនេះ ក្រសួងកសិកម្ម នឹងផ្តល់ការ​បណ្តុះ​បណ្តាល​ការ​ងារ​ច្រើ​ន​មុខ​ជំនាញ​ជូន​មន្ត្រី​កសិកម្មឃុំ ហើយចាប់ពីខែ​មីនា​នេះ​ក្រសួង​នឹង​ដាក់ពង្រាយ​មន្ត្រីជំនាញ​កសិកម្ម​ទាំង ២៥០​នាក់​ទៅតាមឃុំគោលដៅរបស់គេ។

ឯកឧត្តម យង់ សាំងកុមារ ថ្លែងថា ជារួមមន្ត្រីកសិកម្មឃុំមានតួនាទីសំខាន់ ជាអ្នកសម្រប​សម្រួល​ច្រើន​ជាង​ការងារបច្ចេកទេស ហើយពួកគេនឹងធ្វើការងារកំណត់បញ្ហាប្រឈមរបស់កសិករ លើក​បញ្ហា​ប្រឈម​ទាំងនោះជូនស្ថាប័នជំនាញដោះស្រាយ ហើយនឹងត្រូវ​ធ្វើ​ការងារ​សម្រប​សម្រួល​ដឹកនាំ​ការ​អនុវត្តដោះស្រាយបញ្ហាប្រឈមជូនកសិករ សម្របសម្រួលការ​ផ្សារ​ភ្ជាប់​កសិផល​របស់​កសិករ​ទៅនឹង​ទីផ្សារ​ និង​បង្កើនប្រាក់ចំណូល ជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់នឹង​ការ​ប្រែប្រួល​អាកាស​ធាតុជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        92
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm