ស៊ីម៉ាក់ដាក់គោលដៅបោសម្អាតមីនក្នុងខេត្តចំនួន៨ ឱ្យសម្រេចតាមផែនការនៅឆ្នាំ២០២៤នេះ

2024/02/02 08:35:18 pm        241

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានដាក់គោលដៅ ប្រឹងប្រែង​បោស​សម្អាត​មីន​ក្នុងខេត្តចំនួន៨ ដែលក្នុងនោះរួមទាំង​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន​ផង​នោះ​សម្រាប់​ឆ្នាំ​២០២៤ ឲ្យសម្រេចតាមផែនការរាជរដ្ឋាភិបាលកម្ពុជាអស់មីនក្នុងឆ្នាំ ២០២៥ ឲ្យទទួល​បាន​ជោគ​ជ័យ​។

ឯកឧត្តមនាយឧត្តម សេនីយ៍ ខឹម សោភ័ណ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ផ្ទេរសិ​ទ្ធ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះថា ខេត្ត​ដែល​នៅ​មាន​មីន និងគ្រាប់មិនទាន់ផ្ទុះដែលប្រឈមគ្រោះថ្នាក់នៅឡើយនោះ មានដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម។ ប៉ុន្តែ​ខេត្តដែលនៅសល់មីនច្រើនជាងគេដែលត្រូវខិតខំ និង​ពន្លឿនធ្វើការដោះ និងកម្ទេចឲ្យអស់ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ឌុកជាអគ្គនាយកស៊ីម៉ាក់បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់ មានផែនការ​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​/គ្រាប់​ប្រមាណ​ជាង ២៧៤គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៩៩ គីឡូម៉ែត្រក្រឡា និង​ផ្ទៃដី​ចម្ការ​គ្រាប់​ចំនួន ៧៥គីឡូម៉ែត្រក្រឡា ព្រមទាំងផ្ដល់ការ​អប់រំ​យល់​ដឹង​ពី​មីន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមាណ​ចន្លោះ​ពី ១,៨ លាននាក់ទៅ ២ លាននាក់ និងរៀបចំផែនការស្រាវ ជ្រាវព័ត៌មាន​ចម្ការ​មីន​/គ្រាប់​ផងដែរ។

ឯកឧត្តមបានឲ្យដឹងផងដែរថា កាលពីក្នុងឆ្នាំ២០២៣ កន្លងទៅនេះស៊ីម៉ាក់បាន រំដោះ​ផ្ទៃ​ដី​ចម្ការ​មីន​/គ្រាប់​បានចំនួន ២.៦០២ ទីតាំង មានផ្ទៃដីសរុបចំនួន ជាង ២៨១ លានម៉ែត្រក្រឡា។ កិច្ច​ប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេច​ចោល​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន ៨៣ ៨១៤ គ្រាប់ មានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយ​ប្រយោល​មាន​ចំនួន ៥៤៥ ៣៧៨ គ្រួសារ។

ឆ្នាំ២០២៣ កន្លងទៅនេះ ស៊ីម៉ាក់ក៏បាន​ចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ​ការ​យល់​ដឹង​ពីមីន​/គ្រាប់​ដល់​ក្រុម​គោល​ដៅបានចំនួន ១៨ ៣៤៩ លើក ស្មើនឹង ៨៧៩ ០៤៤ ខ្នងផ្ទះ មាន​ប្រជា​ពលរដ្ឋ​ចូលរួម​សរុបចំនួន ១,៣លាននាក់ផងដែរ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm