រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាសជ័យជម្នះលើក្រុមហាម៉ាសនៅក្នុងតំបន់ខាន់យូនីស របស់ហ្កាហ្សា

2024/02/02 09:31:43 pm        60

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងថ្មើរជើង​បាន​បណ្តេញ​ក្រុម​ហាម៉ាសជាផ្លូវការចេញពីតំបន់ខាន់យូនីស(Khan Younis)នៃតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការពារជាតិលោក យ៉ាវ ហ្គាឡិន (Yoav Gallant)បាននិយាយថា ជ័យជម្នះ​បាន​កើត​ឡើង​នៅ​ពេលដែលកងកម្លាំងការពារអ៊ីស្រាអែល​បានសម្លាប់យុទ្ធជន​ហាម៉ាស​ចំនួន ១០.០០០​នាក់ និង​១០.០០០នាក់ផ្សេងទៀតរងរបួស។

នៅព្រឹកថ្ងៃដដែល លោក Gallant បានប្រាប់កងទ័ពថ្មើរជើងថា សកម្មភាពរបស់ពួកគេក្នុងការនាំ ចំណាប់​ខ្មាំងត្រឡប់ទៅផ្ទះវិញកាន់តែខិតជិតហើយ ព្រោះក្រុមហាម៉ាសបរាជ័យហើយ។

សេចក្តី​ថ្លែង​ការណ៍របស់ លោក Gallant បានកើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ព្យាករណ៍​របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បញ្ជាក់ថាការកាន់កាប់របស់ក្រុមហាម៉ាស លើតំបន់ Khan Younis នឹងត្រូវខ្ចាត់ខ្ចាយក្នុងរយៈពេលពីរទៅបីសប្តាហ៍។    

កងកម្លាំងការពារអ៊ិស្រាអែល ពុំទាន់បាន​ប្រកាស​ពី​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ពេញ​លេញ​របស់​តំបន់ Khan Younis នៅឡើយទេ។ យោធាកាលពីប៉ុន្មានថ្ងៃមុនបាននិយាយថា ខ្លួន​កំពុង​ឈាន​ទៅ​ដល់​ការ​កម្ទេចចោលកងវរសេនាតូចហាម៉ាសចុងក្រោយនៅផ្នែកខាងលិចនៃទីក្រុងនេះ ប៉ុន្តែ​បាន​លើក​ឡើងថា​ដំណើរការនេះអាចស៊ីពេលច្រើនសប្តាហ៍ទៀត។  

សេចក្តីប្រកាស​របស់លោក Gallant នឹងណែនាំថា កងកម្លាំងការពារអ៊ីស្រាអែល បានកាត់​បន្ថយ​កម្លាំង​របស់​ហាម៉ាសពី ៥៦ ទៅ ៧៥% ដោយសន្មតថាកងកម្លាំងមុនសង្គ្រាមរបស់ក្រុមចលនាហាម៉ាស មានចន្លោះពី ៣ម៉ឺន ទៅ៤ម៉ឺននាក់។ 

កងកម្លាំងកា​រពារអ៊ីស្រាអែល បាននិយាយថា ខ្លួនទទួលបានជ័យជម្នះដ៏ធំនៅក្នុងតំបន់ Khan Younis ដោយកាត់​បន្ថយ​សមត្ថភាព​របស់​ក្រុម​ហាម៉ាស​ក្នុង​ប្រតិបត្តិការ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm