អាមេរិកត្រៀមបើកភ្លើងខៀវកម្មវិធីយន្តហោះចម្បាំងF-35 របស់ទួរគី ប្រសិនបើក្រុងអង់ការ៉ា បោះបង់S-300 និងS-400 របស់រុស្ស៊ី

2024/02/02 09:48:22 pm        243

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្រ លោក ចន ឃើប៊ី (John Kirby) បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី៣១ ខែមករាថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកម្មវិធីយន្តហោះចម្បាំង F-35 របស់​ទួរ​គី​ឡើង​វិញ ប្រសិនបើ ទីក្រុងអង់ការ៉ា យល់ព្រមឈប់ប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 និង S-400របស់រុស្ស៊ី។

«ពុំមានការផ្លាស់ប្តូរចំពោះទស្សនៈរបស់យើងដែលថា កម្មវិធីយន្តហោះចម្បាំងF-35 សម្រាប់ទួរគី គឺ​មិនស៊ីគ្នានឹងការប្រើប្រាស់មីស៊ីលS-300 និង S-400 របស់ពួកគេនោះទេ។ ដូច្នេះ យើង​នៅ​តែ​មាន​ការ​ពិភាក្សាទាំងនោះ ហើយប្រសិនបើទួរគី អាចដោះស្រាយកង្វល់របស់យើងអំពីបញ្ហានោះ នោះ​អាច​នឹងមានការស្តារឡើងវិញនូវការផ្លាស់ប្តូរទៅក្នុងកម្មវិធីF-35»។

មុននេះ រដ្ឋបាលលោកបៃដិន បានប្រកាសថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២៣​ពាន់​លាន​ដុល្លារ ដើម្បីលក់យន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសទួរគី បន្ទាប់ពីទីក្រុងអង់ការ៉ា បា​ន​ផ្តល់​​សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូរបស់ប្រទេសស៊ុយអែត នេះបើ​យោង​តាម​ក្រសួង​ការ​បរទេស។

ក្រសួង​ការបរទេស នឹងជូនដំណឹងដល់សភាអំពីកិច្ចព្រមព្រៀងនេះ ក៏ដូចជាការលក់យន្តហោះ F-35 ចំនួន ៤០គ្រឿងទៅប្រទេសក្រិកដោយឡែកក្នុងតម្លៃ ៨,៦ពាន់លានដុល្លារ។ ទួរគី​នឹង​ទទួល​បាន​យន្តហោះ F-16 ថ្មីចំនួន ៤០គ្រឿង និងធ្វើឲ្យកើនឡើងដល់ ៧៩នៃយន្តហោះ​នៅ​ក្នុង​កង​នាវា​ដែល​មានស្រាប់របស់ខ្លួននោះ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm