លោកបៃដិន ចេញក្រឹត្យប្រតិបត្តិដែលកំណត់គោលដៅអ្នកតាំងលំនៅអ៊ីស្រាអែលដែលបង្កហិង្សា នៅតំបន់វេសបែង

2024/02/02 09:55:56 pm        248

មន្ត្រីអាមេរិកម្នាក់ និងប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន CNNថា លោក​ប្រធានា​ធិបតី ចូ បៃដិន (Joe Biden) បានចេញក្រឹត្យ​ប្រ​តិបត្តិ​មួយ​កំណត់​គោលដៅ​លើ​អ្នក​តាំង​លំ​នៅ​អ៊ីស្រាអែល​ដែល​បង្កអំពើហិង្សានៅតំបន់វេសបែង (West Bank) ដែលលោកបាននិយាយថា បានធ្វើឲ្យ ខូចស្ថិរភាព នៅក្នុងតំបន់នេះ។

សេចក្តីណែនាំថ្មីដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Politico ហើយរំពឹងថា នឹង​ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នឹងដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា បានចូលរួមក្នុងអំពើហិង្សាទាំងនោះ។

មន្ត្រី​រដ្ឋបាល​​ជាន់ខ្ពស់មួយរូប បាននិយាយថា ក្រឹត្យប្រតិបត្តិនេះ កំណត់គោល​ដៅ​លើ​បុគ្គល​ចំនួន​៤​នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា ឬការបំភិត​បំភ័យ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​វេសបែង រួមទាំងមនុស្សដែលត្រូវបានចោទប្រកាន់ពីញុះញង់ និងដឹកនាំកុបកម្មមួយ ដុត​អគារ វាលស្រែ និងយានយន្ត វាយដំជនស៊ីវិល និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ។

ក្រសួងការបរទេស បានប្រកាស​ឈ្មោះជ​ន​ជាតិ​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​បទ​បញ្ជា​ប្រតិបត្តិដែលរាំងខ្ទប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេ និងរារាំងពួក​គេ​មិន​ឲ្យ​ចូល​មក​សហរដ្ឋ​អាមេរិក។ ពួកគេគឺមាន លោកដេវី ចៃ ចាសដៃ (David Chai Chasdai), លោក អេណាន តានជីល ( Einan Tanjil) , លោក សាឡុម ហ្ស៊ីជឺម៉ែន (Shalom Zicherman) និង លោក យីណុន លីវី (Yinon Levi)។

សេតវិមាន បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីស្រាអែលអំពីផែនការរបស់ពួកគេ មុន​ពេល​ចេញ​ក្រឹត្យ​នេះ។​

ក្រុមមន្ត្រី បាននិយាយថា ពួកគេបានប្រមូលចងក្រងភ័ស្តុតាងដែលពួកគេ បាននិយាយថា ផ្តល់​ភ័ស្តុតាង​នៃ​តួនាទីរបស់បុគ្គល នៅក្នុងអំពើហិង្សានៅតំបន់វេសបែង ដែលអាច​ទប់​ទល់​នឹង​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់របស់តុលាការ រួមទាំងព័ត៌មានពីការរាយការណ៍ជាសាធារណៈផងដែរ៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        8
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm