ច្រករបៀងសុវត្ថិភាពរបស់UN នៅកុងហ្គោ ជួយសង្គ្រោះជនស៊ីវិលជាង១ពាន់នាក់ពីការប៉ះទង្គិចគ្នាដ៏ឃោឃៅ

2024/02/02 10:23:13 pm        133

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ច្រករបៀងសុវត្ថិភាពដែលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)ភាគខាងកើត បានជួយសង្គ្រោះជនស៊ីវិលជាង ១ពាន់នាក់ ពីការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ។ លោក Dujarric បាននិយាយថា ច្រករបៀងនៅខេត្ត North Kivu បានអនុញ្ញាតឱ្យ បុរស ស្ត្រី និងកុមារ ជាង ១ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន ទៅកាន់ទីសុវត្ថិភាព។ លោក និយាយថា កងកម្លាំងរក្សាសន្តិភាព មកពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកុងហ្គោ(DRC) ត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត North Kivu និងបានបង្កើតមូលដ្ឋានបណ្តោះអាសន្ននៅក្រុង វ៉េសូ(Mweso) សម្រាប់ច្រករបៀងមនុស្សធម៌ មុនអំឡុងពេលប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម M23 និងកងកម្លាំងប្រដាប់អាវុធ កុងហ្គោ។លោក Dujarric បាននិយាយថា បេសកកម្មរបស់អង្គការសហប្រជាជាតិ ក៏កំពុងបន្តការពារ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់សហគមន៍ជនភៀសខ្លួន ដែលកំពុងជ្រកកោននៅជិតមូលដ្ឋានរបស់ខ្លួនក្នុងទីក្រុង គិតចាងហ្គា(Kitchanga) មានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ ពីក្រុង Mweso។ 

គេហទំព័រជំនួយសង្គ្រោះរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ខេត្ត North Kivu គឺជាចំណុចកណ្តាលនៃការប៉ះទង្គិចគ្នាដោយហិង្សា រវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម M23 ដោយយ៉ាងហោចណាស់ជនស៊ីវិល ១៩ នាក់ស្លាប់ និង ២៧ នាក់រងរបួស។

អ្នកនាំពាក្យបាននិយាយថា ផលប៉ះពាល់មនុស្សធម៌នៃការកើនឡើងអំពើហិង្សាចុងក្រោយ បានធ្វើឱ្យមានការភ័យខ្លាច។ បុរស ស្ត្រី និងកុមារប្រមាណ ៨.០០០នាក់ ត្រូវបានជម្លៀសខ្លួន និងស្វែងរកទីជម្រកនៅជិតមន្ទីរពេទ្យក្រុង Mweso។ លោក Dujarric បាននិយាយថា មនុស្ស ២៥០.០០០នាក់ នៅក្នុងក្រុង Mweso ត្រូវការជំនួយមនុស្សធម៌បន្ទាន់ និងបាននិយាយថា មានជនស៊ីវិលរាប់សិបនាក់បានស្លាប់និងរងរបួស។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm