នាយឧត្តមសេនីយ៍ នាង ផាត ដឹកនាំក្រុមការងារអន្តរ ក្រសួងចុះលើកទឹកចិត្តកងកម្លាំងស្រង់គ្រាប់មីននិងបំណែកនាវាលិចបាតទន្លេ

2024/02/03 01:38:56 am        162

កណ្តាល ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំក្រុមការងារអន្តរក្រសួងចុះលើក ទឹកចិត្តដល់កងកម្លាំងប្រតិបត្តិករស្រង់គ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាលិចពីបាតទន្លេនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងខេត្តព្រៃវែងដើម្បីពង្រឹងសន្តិសុខជាតិនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋក៍ដូចជាសុវត្ថិភាពលើការដឹកជញ្ជូនតាមផ្លូវទឹកនោះ។

ការចុះជួបលើកទឹកចិត្តនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានការអមដំណើរដោយឯ.ឧ ហេង រតនា ប្រតិភូរាជ រដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាអនុប្រធានក្រុមការងារអន្តរក្រសួង .ឯ.ឧ នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន ឯ.ឧ ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអនុប្រធានក្រុមការងារអន្តរក្រសួងដែរនោះ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី ម៉ុងសុគន្ធារត្ន័ ប្រធានការដ្ឋានស្តារ បានរាយការណ៍ជូនគណះធិបតីឲ្យដឹងថាផែនការសម្រាប់ឆ្នាំ២០២៤នេះ គឺបន្តបោសសម្អាតនូវទីតាំងចាស់និង២ទីតាំងបន្ថែមថ្មីទៀត ស្របតាមគោល ការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយទីតាំងថ្មីទី១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្ពប ឃុំព្រែកសំបូរ, ស្រុកពាមជរ, ខេត្តព្រៃវែង ដែលមានផ្ទៃដី ១.៦៩០.០០០ ម៉ែត្រការ៉េ និងទីតាំងទី២ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ្រៃថ្មី, ឃុំកោះរកា, ស្រុកពាមជរ ខេត្ត ព្រៃវែងដែលមានផ្ទៃដី ៩៧.៣៥០ម៉ែត្រការ៉េ។ទីតាំងទាំងពីរខាងលើនេះ ត្រូវប្រើកម្លាំងសរុបទាំងអស់មានចំនួន ១១២ នាក់ ក្នុងការបោសសម្អាតលើទីតាំងទី១ មានផែន ការរយះពេល៦ខែរីឯទីតាំងទី២ មានផែនការរយះពេល ១៨ខែ ។

ឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារត្ន័ បានបន្តថា លទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងឆ្នាំ២០២៣ក្រោយពីមានបទបញ្ជាពីរដ្ឋាភិបាលសម្រេចប្រគល់ភារៈកិច្ចជូនដល់ ក្រុមការងារអន្តរក្រសួង រួចមក ក្រុមការងារអន្តរក្រសួងបានចាប់ផ្ដើមដំណើរការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងទីតាំង ភូមិកោះពាមរាំង, ឃុំកោះចេក, ស្រុកពាមជរ, ខេត្តព្រៃវែង ចាប់ផ្ដើមបើកកិច្ច ប្រតិបត្តិការរបស់ខ្លួនតាំងចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣មកនេះ ជាលទ្ធផល ក្រុមការងារបានស្រង់បានមីនចំនួន១៨៦ គ្រាប់ .គ្រាប់គ្រប់ប្រភេទចំនួន២១.៤៧០គ្រាប់.បំណែកនាវាទំងន់ ២១,៨០៤គីឡូក្រាម។សរុបទាំងមីន,គ្រាប់គ្រប់ប្រភេទ និងបំណែកនាវាមានទំងន់ ២១៤តោន ព្រមទាំងដឹកជញ្ជូនគ្រាប់ និងមីន យកទៅដោះបន្សាប និងកម្ទេចចោល បានចំនួន១៥លើក ក្នុងនោះកម្ទេចចោលបានចំនួន ១១.៤០៨គ្រាប់ និងដោះបន្សាបបានចំនួន៨.២៣៣គ្រាប់និង បានធ្វើការបោស សម្អាតផ្ទៃដីបាតទន្លេបានចំនួន៨០.១៦៣ហ.ត ស្មើ ២៩.៩១% នៃផ្ទៃដីសរុបចំនួន ២៦៨ហ.ត។ ផ្ទៃដីដែលបានបោសសម្អាតរួច ក្រុមការងារអន្តរក្រសួង នឹងផ្ទេរប្រគល់ជូនដល់ក្រសួងរ៉ែ និងថាមពលវិញនាពេលឆាប់ៗខាង មុខនេះ៕ ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        90
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        156
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm