យោធាប្រេស៊ីល ពង្រឹងព្រំដែនជាមួយវេណេស៊ុយអេឡា និងហ្គីយ៉ាន ដោយសារភាពតានតឹងតំបន់ Esequibo

2024/02/03 07:02:33 pm        57

ប្រេស៊ីល ៖ ក្បួនរថយន្តយោធា និងរថពាសដែក បានចេញដំណើរទៅកាន់ព្រំដែនភាគខាងជើងប្រទេសប្រេស៊ីលជាមួយប្រទេសវេណេស៊ុយអេឡា និងហ្គីយ៉ាន កាលពីថ្ងៃសុក្រ ដើម្បីពង្រឹងវត្តមានរបស់កងទ័ពប្រេស៊ីល ដោយសារភាពតានតឹងជុំវិញការទាមទាររបស់វេណេស៊ុយអេឡា ចំពោះតំបន់ អ៊ីសេកហ្គីបូ (Esequibo) ។ កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានរថពាសដែកចំនួនពីរគ្រឿង បានទៅដល់ទីក្រុង Manaus ដោយការដឹកជញ្ជូនតាមដងទន្លេ ហើយរថយន្តមួយចំនួន បានចេញដំណើរតាមផ្លូវថ្នល់ទៅកាន់ទីក្រុង Boa Vista រដ្ឋធានីនៃរដ្ឋ Roraima ជាទីតាំងយោធភូមិភាគក្នុងតំបន់ ដែលនឹងត្រូវបង្កើនទាហានដល់៦០០នាក់។ ជម្លោះព្រំដែនពាក់ព័ន្ធនឹងតំបន់មានទំហំ ១៦០.០០០គីឡូម៉ែត្រការ៉េនៃប្រទេសហ្គាយ៉ាន(Guyana) មានទំហំធំជាងពីរដងនៃប្រទេសអៀរឡង់ និងភាគច្រើនជាព្រៃក្រាស់។ ប្រទេសវេណេស៊ុយយអេឡា បានធ្វើសកម្មភាពទាមទាររបស់ខ្លួននៅតំបន់ Esequibo ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីការរកឃើញទីតាំងប្រេង និងឧស្ម័នដ៏ធំនៅឆ្នេរសមុទ្រ ហ្គីយ៉ាន។ ប្រទេសវេណេស៊ុយអេឡា និងហ្គីយ៉ាន បានព្រមព្រៀងគ្នាកាលពីខែធ្នូថា មិនឱ្យប្រើកម្លាំង ឬធ្វើឲ្យរីកធំភាពតានតឹងក្នុងជម្លោះ តំបន់ Esequibo នោះទេ នៅក្នុងកិច្ចប្រជុំមួយ។ កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំដែលសម្រុះសម្រួលដោយប្រទេសប្រេស៊ីល ប្រទេសវេណេស៊ុយយអេឡា បានប្តេជ្ញាប្រកាន់ខ្ជាប់ផ្នែកកការទូត ដើម្បីដោះស្រាយជម្លោះ។

ប៉ុន្តែការគំរាមកំហែងនៃការឈ្លានពានរបស់វេណេស៊ុយអេឡា ត្រូវបានយកចិត្តទុកដាក់ខ្លាំងដោយរដ្ឋាភិបាលប្រទេសប្រេស៊ីល ដែលបានព្រមានថា នឹងមិនអនុញ្ញាតឱ្យវេណេស៊ុយអេឡា ប្រើប្រាស់ទឹកដីប្រេស៊ីលនៅរដ្ឋ Roraima ដើម្បីឈ្លានពានតំបន់ Esequibo ឡើយ ហើយពុំមានផ្លូវដីផ្សេងទៀតឆ្លងកាត់ព្រៃនោះទេ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm