ក្រុមហាម៉ាស ផ្តល់ការគាំទ្រដំបូងដល់ផែនការបទឈប់បាញ់នៅហ្កាហ្សា ខណៈមានការប្រយុទ្ធគ្នាខ្លាំង

2024/02/03 07:13:26 pm        45

ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានផ្ទុះរាលដាលខ្លាំង កាលពីថ្ងៃសុក្រ ដែលមនុស្សមួយចំនួន ត្រូវបានរាយការណ៍ថាបានស្លាប់កាលពីពេលយប់ បន្ទាប់ពីអ្នកសម្រុះសម្រួលមកពីប្រទេសកាតា បាននិយាយថា ក្រុមហាម៉ាស បានផ្តល់ការគាំទ្រដំបូងរបស់ខ្លួនដល់កិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ និងអ្នកទោស ដែលនឹងផ្អាកសង្គ្រាមរបស់ខ្លួនជាមួយអ៊ីស្រាអែល។ ក្រសួងសុខាភិបាល នៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស១១២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងមុននេះ ខណៈការិយាល័យសារព័ត៌មានរបស់ហាម៉ាស បានរាយការណ៍ពីការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅជុំវិញទីក្រុង Khan Younis ជាទីក្រុងធំនៅតំបន់ហ្កាហ្សាភាគខាងត្បូង និងការផ្តោតសំខាន់លើការប្រយុទ្ធនាពេលថ្មីៗនេះ។ ពលរដ្ឋទីក្រុងហ្កាហ្សា លោកស្រី អាប់ប៊ី អាល់ ម៉ាឌុន(Abir al-Madhun) បាននិយាយថា ខិត្តប័ណ្ណជាច្រើន កំពុងអំពាវនាវឱ្យជនស៊ីវិលចាកចេញ ដែលត្រូវបានទម្លាក់ម្តងទៀតដោយយន្តហោះអ៊ីស្រាអែល នៅបរិវេណមន្ទីរពេទ្យ Al-Shifa ជាកន្លែងដែលលោកស្រី បានស្វែងរកការជ្រកកោន។ លោកស្រី បានសួរថា លំនៅឋានរបស់យើង ត្រូវបានបំផ្លាញ កូនៗរបស់យើងត្រូវបានគេសម្លាប់ តើពួកយើងគួរទៅណា? ។ ការបាញ់ប្រហារ ត្រូវតែបញ្ឈប់ ដូច្នេះយើងអាចរកកន្លែងរស់នៅបាន។ អង្គការសហប្រជាជាតិ បាននិយាយថា ការប្រយុទ្ធគ្នារយៈពេលជិតបួនខែ បានធ្វើឱ្យតំបន់ហ្កាហ្សាគ្មានមនុស្សរស់នៅ ខណៈការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការខ្វះស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ព្យុះរដូវរងា បាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ដោយបានបង្កភាពទុក្ខព្រួយបន្ថែមទៀតដល់ជនស៊ីវិលរាប់សែននាក់ ដែលបានភៀសខ្លួនពីលំនៅឋាន ស្វែងរកទីជម្រកនៅអគារនាចេញឆ្ងាយពីការទម្លាក់គ្រាប់បែក និងរស់នៅក្នុងជំរំបណ្តោះអាសន្ន។ វិបត្តិមនុស្សធម៌ និងចំនួនអ្នកស្លាប់ជនស៊ីវិល កើនឡើង បានបង្កឱ្យមានការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm