មជ្ឈមណ្ឌលកែសម្ជស្ស អុីខេ បើកសម្ពោធជាផ្លូវការជាមួយសេវាកម្មធំៗចំនួន៥

2024/02/03 10:27:37 pm        319

ភ្នំពេញ៖ មជ្ឈមណ្ឌលកែសម្ជស្ស អុីខេ (EK Esthetic Center) ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន បានប្រកាសសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

មជ្ឈមណ្ឌលកែសម្ជស្ស អុីខេ ឯកទេសខាងផ្នែកវះកាត់ និងមិនវះកាត់ ជាមួយវេជ្ជបណ្ឌិតដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ដូចជា អាម៉េរិក បារំាង ថៃ និងម៉ាឡេស៊ី ដោយផ្តោតលើសេវាធំៗចំនួន៥ រួមមាន ព្យាបាលជំងឺសើរស្បែកទូទៅ, សម្រស់ស្បែកដោយមិនវះកាត់, ប្រឆាំងភាពចាស់, ព្យាបាលដោយឡាស៊ែរ និងវះកាត់កែសម្ជស្ស។

វេជ្ជបណ្ឌិត ឯក ផាណារី នាយកប្រតិបត្តិ និងជាស្ថាបនិកនៃមជ្ឈមណ្ឌលកែសម្ជស្ស អុីខេ នៅក្នុងកម្មវិធីសម្ពោធនេះ បានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចបើកមជ្ឈមណ្ឌលនេះ គឺដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតក្នុងវិស័យសុខាភិបាលផ្នែកកែសម្ជស្ស តាមរយៈការជួយផ្តល់សេវាកម្មដែលត្រូវនឹងជំនាញ ដើម្បីសុវត្ថិភាពជូនប្រជាជន។ លើសពីនេះទៀត ដោយសារការមើលឃើញថា ប្រទេសកម្ពុជាកំពុងទទួលបានសុខសន្តិភាព ដែលអាចវិនិយោគបានក្នុងការប្រកបមុខរបរលើវិស័យផ្នែកសម្ជស្សនេះ ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្រលាញ់ និងគិតគូរពីសុខភាពសម្រស់ជាចម្បង។

ឯកឧត្តម ឯក ក្រិត្យ ក្នុងពិធីសម្ពោធនាឱកាសនោះ បានសម្តែងការអបអរសាទរ និងណែនាំឲ្យមជ្ឈមណ្ឌល អុីខេ ត្រូវខិតខំយ៉ាងណានាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានមកពីក្រៅប្រទេស មកចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះឲ្យកាន់តែសំបូរបែបលើគ្រប់វិស័យដើម្បីបម្រើជាតិមាតុភូមិ។ បន្ថែមពីនេះ ជួយកាត់បន្ថយការចំណាយថវិការបស់ប្រជាជន ដែលប្រើប្រាស់សេវាកម្មកែសម្ជស្សនៅក្រៅប្រទេស ពិសេសប្រទេសជិតខាង។​ ទាំងនេះសុទ្ធតែត្រូវចំណាយពេលវេលា និងលុយកាក់យ៉ាងច្រើនសន្ធឹកសន្ទាប់៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm