រដ្ឋបាលខេត្តស្វាយរៀង​ ហាមឃាត់​ការ​លក់​ចែកចាយ​គ្រឿង​ស្រវឹង​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ-១៩

2021/07/01 12:18:04 am        629

ស្វាយរៀង ៖ គ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានរដ្ឋបាលខេត្តស្វាយរៀង​ធ្វើការ​ហាមឃាត់​ការ​លក់​ចែកចាយ ដើម្បី​បញ្ចៀស​ការជួបជុំ​ សេពគ្រឿងស្រវឹង​ទប់ស្កាត់​ចម្លងជំងឺកូវីដ-១៩​ ។

នៅថ្ងៃទី៣០ ខែមិថុនានេះ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សហការជាមួយ នឹងផ្នែកពាក់ព័ន្ធ ដឹកនាំដោយលោក ហែម សារិទ្ធ បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩ / ២១ សណន របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ ​នៅតាមទីប្រជុំជនផ្សារសំខាន់ៗទាំង៣ និង ឃុំទាំង១៦ របស់ស្រុក។

លោក ហែម សារិទ្ធ អភិបាលស្រុក ​បានអំពាវនាវដល់ពលរដ្ឋ និងអាជីវករ ត្រូវចូលរួមអនុវត្តសេចក្តី​ណែនាំ​​របស់រដ្ឋបាលខេត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​សំដៅធ្វើការ​បញ្ជៀស​ការចែកចាយ និងការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅតាមសហគមន៍​ ខណៈដែលខេត្តបាននិងកំពុង​ប្រឈម​ជំងឺកូវីដ-១៩ ឆ្លងចូល សហគមន៍ ពីព្រោះកន្លងមកការចម្លងជំងឺកូវីដ១៩​ ត្រូវបានរដ្ឋបាលខេត្ត ពិសេសក្រុមការងារ​បាន​ចុះស្រាវជ្រាវ វិជ្ជមានជំងឺកូវីដ១៩ ​នៅតាមសហគមន៍​ បានរកឃើញ អ្នកសេពគ្រឿងស្រវឹង​មួយ​ចំនួនមាន ​វិជ្ជមានជំងឺកូវី១៩​ផងដែរ។

ផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោក ហែម សារិទ្ធ អភិបាលស្រុក បានអំពាវនាវដល់​ពលរដ្ឋ​នៅ​ក្នុងស្រុកបន្តអនុវត្តវិធានរបស់​ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតីជោ ហ៊ុន សែន៣កុំ​ ៣ការពារ ​ទៅតាមការណែនាំ ដើម្បីបញ្ចៀសជំងឺ ឆ្លង​ចូល​សហគមន៍ ខណៈដែលខេត្តស្វាយរៀង​ពិសេសភូមិឃុំរបស់​ស្រុកស្វាយជ្រំ​ទាំងមូល​បាន​រង​វិជ្ជមានជំងឺ covid-១៩ លើពលរដ្ឋមួយចំនួនគួរឱ្យបារម្ភ ។

តាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្ត គិតមកដល់ត្រឹមថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២១ នៅទូទាំងខេត្តស្វាយរៀង​ មានពលរដ្ឋដែលមាន -វិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៤១៣នាក់ ក្នុងនោះរដ្ឋបាលខេត្ត​ បានធ្វើការព្យាបាលអោយជាសះស្បើយចំនួន ១ពាន់ ៣៨៦នាក់ អ្នកជំងឺចំនួន ២០នាក់ បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១ពាន់ ០០២នាក់ ៕

អត្ថបទ ៖ សារិទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm