[UPDATE] ចំនួនអ្នកស្លាប់ក្នុងចំហេះព្រៃ នៅភាគកណ្តាលប្រទេសឈីលី បានកើនឡើងដល់ ៩៩នាក់ ក្នុងរយៈពេល ៣ថ្ងៃ

2024/02/05 03:09:23 pm        222

ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃអាទិត្យ នៅ​ប្រទេសឈីលីភាគកណ្ដាល ​ដែលបានឆាបឆេះឡើងកាលពីពីរថ្ងៃមុននេះ ខណៈក្រុម​មន្ត្រី​បាន​បន្ថែម​បម្រាម​គោចរ​នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារចំហេះព្រៃ ហើយ​បាន​​និយាយថា មនុស្សយ៉ាងហោចណាស់ ៩៩ នាក់បានស្លាប់។ 

ភ្លើងបានឆាបឆេះខ្លាំងបំផុតជុំវិញទីក្រុង វីណាឌេលម៉ា(Viña del Mar) ជាទីដែលសួនរុក្ខសាស្ត្រ​ដ៏​ល្បីល្បាញ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៣១ ត្រូវបានរងការបំផ្លិចបំ​ផ្លាញ​ដោយ​អណ្តាត​ភ្លើង​កាល​ពីថ្ងៃអាទិត្យ។ មនុស្សយ៉ាងហោចណាស់១.៦០០ នាក់បាត់បង់ផ្ទះសម្បែង។

ភូមិឋានជាច្រើននៅភាគខាងកើតទីក្រុងវីណាឌេលម៉ា(Viña del Mar) ត្រូវបាន​អណ្តាត​ភ្លើង​ឆេះ​បំផ្លាញ និងគ្របដណ្ដប់ដោយផ្សែង ធ្វើអោយមនុស្សមួយចំនួនជាប់នៅក្នុងផ្ទះរបស់ពួកគេ។ ក្រុម​មន្ត្រី​បាន​និយាយថា មនុស្ស ២០០នាក់ត្រូគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងទីក្រុង វីណា ឌេល ម៉ា និងតំបន់ជុំវិញនោះ។ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ៣០ម៉ឺននាក់ គឺ​ជា​រមណីយដ្ឋាន​ឆ្នេរដ៏ពេញនិយមមួយ ហើយថែម​ទាំង​ជា​ទីតាំង​ សម្រាប់​រៀបចំ​ពិធី​បុណ្យ​តន្ត្រី​ដ៏​ល្បីមួ​យ​ក្នុងអំឡុងពេលរដូវក្តៅនៃអឌ្ឍគោលខាងត្បូងទៀតផង។     

កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីឈីលី លោកកាព្រីយ៉ែល បូរិច (Gabriel Boric) បាន​ចុះ​ត្រួត​ពិនិត្យ ស្ថានភាព នៅទីក្រុងឃ្វីលប៉េ(Quilpé) ដែលត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងដោ​យ​ចំហេះ​ព្រៃ ដែលបានរាយការណ៍ថាមនុស្ស៦៤ នាក់បានស្លាប់ផងដែរ។ នៅពេលរសៀល សេវា​វេជ្ជ​សាស្ត្រ​កោសល្យវិច្ច័យរបស់ប្រទេសឈីលីបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ឡើងដល់ទៅ ៩៩នាក់ នៅក្នុងសារដែលបានចេញផ្សាយនៅលើបណ្ដាញសង្គម X ។   

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា យើងសោកស្តាយចំពោះសោកនាដកម្មដែលកំពុងកើតឡើង ហើយ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​របស់យើងទៅកាន់គ្រួសារដែលរងផលប៉ះពាល់ ។ លោក Boric បាននិយាយ​ថា​ចំនួនអ្ន​ក​ស្លាប់​អាចកើ​ន​ឡើ​ង​នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្វែង​រក​តាម​ផ្ទះដែល​បាន​ដួល​រលំ​។ អ្នកខ្លះមកដល់មន្ទីរពេទ្យក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm