ឆេះផ្ទះ​ប្រជាពលរដ្ឋ​ជា​សំណង់​មិនរៀបរយ អស់​ចំនួន ០៦ខ្នងផ្ទះ

2021/06/30 06:31:35 pm        521

ភ្នំពេញ៖ ករណី​អគ្គីភ័យ​ឆេះ​ផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួនេះ ០៦ខ្នងផ្ទះ ដែល​ប្រភេទ​ឈើ​ប្រក​ស័ង្កសី​ដែល​សំណងមិនរៀបរយ តែមិនបណ្ដាយអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅ​ចំណុច​ដីឡូតិ៍​នៅតាមបណ្ដោយផ្លូវលេខ ១០៥កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន។

​តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពីផ្ទះកើតហេតុ​បងប្អូនប្រជាពលរដ្ឋបាន​យក​បំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់​តែមិនរលត់ ក៏​រាយការណ៍​ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការ​ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

​មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយទទួល​បាន​ដំណឹង​នេះ ភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវ​ប្រើ​ពេលយូរបន្តិច ដូច្នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង ០៦ខ្នងផ្ទះផងដែរ ដែល​ប្រភេទសំណង ឈើប្រក់ស័ង្កសី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៦គ្រឿង ប្រើ​ប្រាស់​អស់ ០៣គ្រឿង។

តាម​ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានយុវជនម្នាក់ ដែល​ប្រើប្រាស់​សារធាតុញៀនលើសកម្រិត ដែល​មាន​គំនុំ​ជាមួយ​យុវជន​​ម្នាក់ទៀតជាង ០១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបាន​មក​លួច​ដុត ហើយដៃកាន់ដាវ មិនអោយប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចរត់ចូលព្រៃបាត់ទៅ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm